ភាគច្រើននៃពួកយើងប្រហែលជាស្មានមិនដល់ទេថា គ្រាន់តែបន្ថយការទទួលទានកាហ្វេសក់អាចជះឥទ្ធិពលដល់សក់ដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើសក់នឹងប្រែប្រួលទៅជាយ៉ាងណាខ្លះ ប្រសិនបើអ្នកកាត់បន្ថយការពិសារកាហ្វេ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភាពប្រែប្រួលនៃសក់ ក្រោយអ្នកលែងសូវទទួលទានកាហ្វេដូចមុន ៖
១. សក់អាចលូតលាស់យឺតជាងមុន
ប្រសិនបើអ្នកកំពុងព្យាយាមពន្លឿនការលូតលាស់សក់ ចូរទទួលទានកាហ្វេមួយពែងក្នុងមួយថ្ងៃ។ វិធីនេះពិតជាអាចជួយឱ្យអ្នកបានសម្រេចដូចបំណង។ កាហ្វេអ៊ីននៅក្នុងកាហ្វេមានឥទ្ធិពលគ្រប់គ្រងលើអ័រម៉ូនដែលអាចបង្កបញ្ហាសក់ជ្រុះ។ វាក៏ជួយជម្រុញដល់កោសិកាសក់ក្នុងការផលិតសមាសធាតុសរីរាង្គកាន់តែច្រើនដែលជាជំនួយដល់សក់ក្នុងដំណាក់កាលនៃការលូតលាស់។
២. សក់អាចនឹងបាត់បង់ពន្លឺ ឬភាពភ្លឺរលោង
ការប្រើប្រាស់ផលិតផលជួយឱ្យសក់រក្សាបាននូវភាពភ្លឺរលោងរស់រវើក គឺមិនមានប្រសិទ្ធភាពជាប់រហូតនោះឡើយ។ ទោះជាយ៉ាងណាក្រៅពីផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់សុខភាពរាងកាយហើយនោះ ការទទួលទានកាហ្វេក៏អាចជួយឱ្យសក់ដែលគ្មានភាពរស់រវើកប្រែជារលាស់ភ្លឺរលោងផងដែរ។ នេះក៏ព្រោះតែកាហ្វេអ៊ីនជួយបង្កើនចរន្តឈាមរត់ដែលជួយក្នុងការដឹកជញ្ជូនសារធាតុចិញ្ចឹមកាន់តែច្រើនទៅកាន់ឬសនៃសក់។
៣. សក់អាចប្រែជាផុយស្រួយ
ការទទួលទានកាហ្វេអាចជួយពង្រឹងភាពរឹងមាំនៃសក់ពីខាងក្នុងតាមរយៈការបង្កើនលំហូរឈាមទៅកាន់តែស្បែកក្បាល។ ជាលទ្ធផលឬសនៃសក់អាចចៀសផុតពីភាពខ្សោយ និងទប់ស្កាត់សក់ជ្រុះគួរឱ្យកត់សម្គាល់។
៤. សក់អាចប្រែជាស្រាលជាងមុន
កាហ្វេអ៊ីនជួយធ្វើឱ្យចរន្តឈាមរត់កាន់តែមានភាពប្រសើរឡើងជាងមុនដែលជួយដល់ការលូតលាស់និងមានទម្ងន់នៃសក់។ ដូច្នេះប្រសិនបើអ្នកកាត់បន្ថយ ឬបញ្ឈប់ការទទួលទានកាហ្វេនោះសក់អាចនឹងប្រែជាគ្មានទម្ងន់ដូចមុន៕