រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែសីហានេះ ក្រុមគ្រូពេទ្យជួរមុខស្ម័គ្រចិត្តយុវជនសម្ដេចតេជោ កំពុងចុះយកសំណាកអាជីវករលក់ដូរនៅ«ផ្សារសិនជូរីផ្លាហ្សា» ជាច្រើននាក់ ដែលសង្ស័យពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី ប្រភេទ Delta ។
ករណីធ្វើសំណាកអាជីវករលក់ដូរ ដោយសារតែមានអ្នកជំងឺកូវីដ១៩ ម្នាក់ ពាក់ព័ន្ធនឹងវីរុស Delta បានទៅកាន់ផ្សារសិនជូរីផ្លាហ្សាដើម្បីទិញម្ហូប ។
ខណៈនេះដែរ ខាងយើងនៅមិនទាន់ដឹងថា មានអាជីវករប៉ុន្មាននាក់ដែលបានពាក់ព័ន្ធវីរុសបំប្លែថ្មីដែលតា នេះទេ ព្រោះក្រុមគ្រូពេទ្យកំពុងតែពិនិត្យធ្វើសំណាកបន្តនៅឡើយ ។
ជាក់ស្តែងព្រឹកនេះដែរ អាជ្ញាធរបានបិទខ្ទប់ផ្សារជាបណ្ដោះអាសន្ន និងរៀបចំយកសំណាក ដោយមានការបាញ់ថ្នាំសម្លាប់មេរោគជុំវិញផ្សារផងដែរ ។
សូមបញ្ជាក់ កាលពីម្សិលមិញនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្ត បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨នាក់ នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យថាពាក់ព័ន្ធនឹងអ្នកដែលបានឆ្លងកូវីដបំប្លែងថ្មីដែលតា នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នអាជ្ញាធរបានបិទខ្ទប់ជាបណ្ដោះអាសន្នហើយដែរ ៕