មេរោគដែលតាកំពុងគំរាមកំហែងកម្ពុជាខ្លាំង បន្ទាប់ពីមានការព័ត៌មានបានឆ្លងចូលដល់ភ្នំពេញ មន្ទីរពេទ្យ និង គ្រូពេទ្យផងដែរ។ តើហេតុអ្វីបានជាមេរោគនេះសាហាវហើយយើងគ្រប់គ្នាមានការបារម្ភខ្លាំង?
ការសិក្សាស្រាវជ្រាវនានាបានអះអាងថាមេរោគនេះមានលក្ខណះឆ្លងខ្លាំងហើយសូម្បីតែមនុស្សចាក់វ៉ាក់សាំងហើយក៏មានឆ្លងច្រើនដែរ បើប្រៀបធៀបនឹងមេរោគកូវីដ១៩ផ្សេងៗទៀត។ គេនិយាយថាវាមានល្ខណះឆ្លង ៥០ភាគរយច្រើនជាង មេរោគបំប្លែងថ្មីអាល់ហ្វា។ នេះបើតាមការចុះផ្សាយរបស់មហាវិទ្យាល័យសុខភាពសាធារណ:យេលនៅអាមេរិក។
ទន្ទឹមពេលជាមួយគ្នានោះ ការស្រាវជ្រាវបានរកឃើញថាអ្នកផ្ទុកមេរោគ បំប្លែងថ្មីដែលតា ម្នាក់ អាចចម្លងដល់ អ្នកផ្សេងរហូតដល់៦នាក់ ខណះដែលមេរោគកូវីដ១៩ផ្សេងទៀតអាចចម្លងត្រឹមបីនាក់ប៉ុណ្ណោះ។
ជាមួយគ្នានោះ គេក៏ឆាប់ររកឃើញមេរោគនេះនៅក្នុងខ្លួមនុស្សផងដែរបន្ទាប់ពីគេបានឆ្លង ដោយត្រូវការរយ: ពេលតែបួនថ្ងៃប៉ុណ្ណោះ ខណះមេរោគកូវីដកន្លងមកត្រូវការពេល៦ថ្ងៃដើម្បីអាចធ្វើតេស្តរកឃើញ បន្ទាប់ពីការឆ្លងមេរោគកូវីដ១៩។
រឿងដែលសាហាវនោះគឺគេរកឃើញមេរោគនេះមានបរិមាណ១០០០ដងនៅក្នុងច្រមុះអ្នកជំងឺ បើធៀបនឹងមេរោគកូវីដ១៩ ផ្សេងទៀត។ នេះដោយសារតែការបំបែកខ្លួនរបស់វាមានលក្ខណះសាហាវនិងលឿន។
មូលហេតុធ្វើអោយមេរោគនេះមានលក្ខណះឆ្លងខ្លាំងប្រហែលជាដោយសារបម្រែបម្រួលដែលកើតមានលើប្រូេតអ៊ីន spike ដែលអាចធ្វើអោយមេរោគនេះអាចគេចចេញពីប្រព័ន្ឋភាពស៊ាំនៅក្នុងខ្លួនមនុស្សហើយបង្កើនសមត្ថភាពរបស់វាក្នុងការចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត។ នេះបើតាមការស្រាវជ្រាវចុះផ្សាយរបស់ទស្សនាវដ្តី Cell Host and Microbe៕