ចង់កម្ចាត់ប្រជ្រុយមិនពិបាកឡើយបើចេះរូបមន្តធម្មជាតិមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិកម្ចាត់ប្រជ្រុយលើស្បែក ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោម រួចស្អំវាលើប្រជ្រុយនិងប្រើប្រាស់បង់បិតដំបៅបិតពីលើ។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ៦ ម៉ោង សឹមលាងសម្អាតចេញ និងអនុវត្តសារឡើងវិញ រហូតដល់ប្រជ្រុយឡើងក្រមរ ឬក្រៀម។ កុំប៉ះ ឬបេះក្រមរចេញ ដោយរងចាំរហូតដល់វាជ្រុះខ្លួនឯង។
២. សំបកផ្លែចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់សំបកចេញជាចំណិត ឬមួយដុំតូច រួចបិតផ្នែកខាងក្នុងនៃសំបកចេញទៅលើប្រជ្រុយ។ បន្ទាប់មកប្រើប្រាស់ស្បៃរុំ ឬបង់ស្អិតបិតឱ្យជាប់។ ទុកចោលសម្រាប់រយៈពេលពេញមួយយប់ សឹមយកចេញនៅព្រឹកបន្ទាប់។ អនុវត្តសារឡើងវិញរហូតដល់បាត់ប្រជ្រុយ។
៣. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមសមួយកំពឹសឱ្យម៉ដ្ឋខាប់ៗជាមុនសិន បន្ទាប់មកសឹមបិតពីលើប្រជ្រុយ។ ប្រើប្រាស់ស្បៃ ឬក្រណាត់ស្អាតរុំឱ្យជិត និងទុកចោលបែបនេះសម្រាប់រយៈពេលពេញមួយយប់។ អនុវត្តសារឡើងវិញរហូតទទួលបានលទ្ធផលប្រសើរ។ រូបមន្តនេះអាចធ្វើឱ្យប្រជ្រុយប្រែជាក្រមរ ទោះជាយ៉ាងណាអ្នកមិនត្រូវបេះ ឬប្រើដៃកេះក្រមរចេញឡើយ ដោយរងចាំឱ្យវាជ្រុះខ្លួនឯង។
៤. ទឹកក្រូចឆ្មារស្រស់
ជាដំបូងត្រូវលាងសម្អាតប្រជ្រុយសិន បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់ រួចយកទៅបិតពីលើប្រជ្រុយដែលអ្នកចង់បំបាត់។ កុំភ្លេចប្រើប្រាស់បង់ស្អិត ឬស្បៃរុំសំឡីឱ្យជាប់ និងទុកចោលបែបនេះសម្រាប់រយៈពេល ២០នាទី សឹមយកចេញ។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយថ្ងៃ។
៥. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងពី ១ ទៅ ២ដំណក់លើប្រជ្រុយដែលសម្អាតរួច ហើយអនុវត្តសារឡើងវិញរៀងរាល់ព្រឹក និងយប់ជាការស្រេច។
៦. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតតំបន់ស្បែកដែលមានបញ្ហាប្រជ្រុយជាមុនសិន បន្ទាប់មកសឹមលាបជែលប្រទាលកន្ទុយក្រពើស្រស់លើប្រជ្រុយ។ កុំភ្លេចប្រើប្រាស់ស្បៃរុំឱ្យជាប់ និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ម៉ោងសឹមស្រាយចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
៧. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំលើប្រជ្រុយ និងប្រើប្រាស់ស្បៃរុំឱ្យជិតផង។ រងចាំសម្រាប់រយៈពេល ១ម៉ោង សឹមស្រាយស្បៃចេញ និងលាងសម្អាតជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញច្រើនដងក្នុងមួយថ្ងៃ និងកុំភ្លេចផ្លាស់ប្ដូរស្បៃរុំរាល់ពេលផង៕