ចាក់វ៉ាក់សាំងគឺការពារជីវិតមនុស្សបានសឹងមួយរយភាគរយ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង អាមេរិកបាន អះអាងថាអ្នកចាក់វ៉ាក់សាំងពេញលេញហើយនោះចំនួន៩៩,៩៩៩ភាគរយ គឺមិនមានករណីឆ្លងកូវីដ១៩ដែលនាំដល់ការដេកពេទ្យឬស្លាប់ឡើយ។
នេះបើតាមការផ្សាយព័ត៌មានរបស់CNN អាមេរិកនៅថ្ងៃទី៤ខែសីហានេះ។ សារព័ត៌មាន CNN បាននិយាយបន្ថែមទៀតថានេះបង្ហាញថាវ៉ាក់សាំងគឺមានប្រសិទ្ឋភាពខ្លាំងណាស់នៅក្នុងការទប់ស្កាត់មិនអោយមនុស្សឈឺចូលពេទ្យឬក៏ស្លាប់ដោយសារជំងឺកូវីដ១៩។
អាមេរិក គិតត្រឹមថ្ងៃទី២៦ខែកក្កដា មានអ្នកចាក់វ៉ាក់សាំងហើយចំនួនជាង១៦៣លាននាក់ ហើយក្នុងចំណោមនោះគឺមាន៦៥៨៧ នាក់បានឆ្លងកូវីដ១៩។ ក្នុងនោះគឺមានចំនួន៦២៣៩នាក់ បានចូលពេទ្យនិងមាន១២៦៣នាក់បានស្លាប់។ ដូច្នេះមានន័យថាចំនួនអ្នកចាក់វ៉ាក់សាំង ឈឺកូវីដ១៩ចូលពេទ្យគឺមានតិចជាង០,០០៤ ភាគរយ និង ស្លាប់គឺមានតិចជាង០,០០១ភាគរយ។
គួរបញ្ជាក់ថានេះគឺផ្អែកលើប្រសិទ្ឋភាពវ៉ាក់សាំងដែលប្រើនៅប្រទេសអាមេរិក។
ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកបានព្រមានថាអ្នកចាក់វ៉ាក់សាំងហើយដែលបានឆ្លងកូវីដ១៩គឺមានបរិមាណមេរោគដូចគ្នានឹងអ្នកមិនចាក់វ៉ាក់សាំងហើយដែរ។ ដូច្្នេះ ពួកគេនឹងអាចចម្លង ជំងឺដូចជាអ្នកមិនទាន់ចាក់វ៉ាក់សាំងហើយដែរ៕