តើអ្នកមានកូនប្រុសឬទេ? តើអ្នកធ្លាប់ដឹងពីរបៀបអប់រំកូនប្រុសអ្នកឱ្យក្លាយជាមនុស្សពូកែឬទេ? ខាងក្រោមនេះយើងខ្ញុំនឹងណែនាំប្រាប់អ្នកពីវិធីមួយចំនួន។
1. អ្នកត្រូវតែឱ្យកូនដឹងថាគេជាមនុស្សប្រុសដែលរឹងមាំម្នាក់តាំងពីតូចដោយនៅពេលដែលគេដួល អ្នកមិនត្រូវជួយគេទេ អ្នកត្រូវតែឱ្យគេងើបឡើងដោយខ្លួនឯង។ បើគេធ្វើខុស ត្រូវតែប្រាប់គេឱ្យចេះទទួលស្គាល់កំហុស ហើយកែកំហុសនោះចេញ។
2. អ្នកមិនត្រូវយកភាពរឹងទៅបង្ក្រាបគេទេ ព្រោះកូនប្រុសមិនខ្លាចឡើយ។ អ្នកត្រូវតែធ្វើជាមិត្តភក្តិជាមួយគេ ទើបធំឡើងគេមិនទុកអ្នកជាសត្រូវ ហើយពេលធំឡើងគេក៏មិនសូវមានចិត្តឆេវឆាវដែរ ព្រោះអ្នកជាគំរូដ៏ល្អដល់គេដោយយកចិត្តអំនត់មកអប់រំកូន ហើយមិនយកចិត្តឆេវឆាវ។
3. ចំនុចពិសេសមួយទៀតគឺមិនត្រូវស្រលាញ់ឱ្យកូនដឹងទេ ហើយក៏មិនត្រូវបង្រៀនឱ្យកូនចេះចាយលុយច្រើនដែរ ព្រោះពេលដែលគេធំឡើង គេនឹងក្លាយជាក្មេងទំនើងជាមិនខាន។
4. ការជោគជ័យរបស់កូនប្រុសម្នាក់ៗគឺត្រូវតែចេះអប់រំពីតូច ហើយតម្រង់ផ្លូវគេឱ្យត្រង់ កុំឱ្យគេដើរផ្លូវវៀចឱ្យសោះ។ នៅពេលដែលអ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើ កូនប្រុសអ្នកនឹងក្លាយជាមនុស្សដែលពូកែ ហើយឆ្លាតជាមិនខានឡើយ៕