រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហានេះក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥២២នាក់ ជាសះស្បើយចំនួន ៧០០នាក់ និងស្លា.ប់ថ្មីចំនួន ១១នាក់ ខណៈឆ្លងក្នុងសហគមន៍ច្រើនជាងនាំចូលពីក្រៅប្រទេស ។
ក្រសួងបានបន្តថា ក្នុងចំណោមអ្នកឆ្លងជាង៥០០នាក់ខាងលើ មានករណីឆ្លងក្នុងសហគមន៍ ៣៨៧ នាក់ និងអ្នកដំណើរពីបរទេស១៣៥ នាក់បន្ថែម ហើយអ្នកស្លា.ប់ឡើងជិត១៦០០នាក់ហើយ ។
គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងសរុបមានចំនួន ៨១,៣៣៥ នាក់ និងអ្នកជាសះស្បើយមាន ៧៤,៧៤៥ នាក់ ខណៈអ្នកស្លា.ប់មានចំនួន ១,៥៣៧ នាក់បន្ថែមទៀត ៕