យុទ្ឋសាស្ត្រសំខាន់ប្រឆាំងកូវីដ១៩គឺចាក់វ៉ាក់សាំង រក្សាគម្លាត ពាក់ម៉ាស់ និង អនាម័យ ព្រមទាំងពង្រឹង ប្រព័ន្ឋភាពសាុំអោយខ្លាំងដើម្បីយកឈ្នះជំងឺកូវីដ១៩។
នៅក្នុងអត្ថបទនេះ យើងផ្តោតលើការពង្រឹងប្រព័ន្ឋភាពសាុំដើម្បីអោយរាងកាយ យើងមាន សមត្ថភាពខ្លាំងក្លាក្នុងការយកឈ្នះនឹងមេរោគកូវីដ១៩ដោយមិនអោយយើងឈឺធ្ងន់និងស្លាប់ហើយឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ ក្នុង ករណីដែលវាបានឆ្លងចូលដល់ក្នុងខ្លួនយើងហើយ។
ទឹកខ្ញីលាយរមៀត លាយទឹកឃ្មុំ និង ទឹកឃ្មេះផ្លែប៉ោមត្រូវបានសារព័ត៌មានឥណ្ឌាអះអាង ថាជួយដល់ ប្រជាជណឥណ្ឌានៅក្នុងការធ្វើអោយប្រព័ន្ឋភាពស៊ាំរឹងមាំនិងបង្កើនសមត្ថភាពក្នុងការយកឈ្នះជំងឺកូវីដ១៩។
ខាងក្រោមនេះគឺជាវិធីធ្វើភេសជ្ជះដ៏អស្ចារ្យនេះ។
គ្រឿងផ្សំ៖
១ ទឹក ១ កែវ

២ ខ្ញីហាន់តូចៗ មួយភាគបួនស្លាបព្រាកាហ្វេ

៣ រមៀតមួយភាគបួនស្លាបព្រាកាហ្វេ

៤ ទឹកខ្មះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេ

៥ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

វិធីធ្វើ៖
យកទឹក ខ្ញី និង រមៀត ទៅដាំអោយពុះ (៥-១០ នាទី) ។ នៅពេលដែល ទឹកចាប់ពុះហើយ ទុកឲ្យ ត្រជាក់បន្តិច។ រួចហើយ យកទឹកឃ្មុំនិងទឹកខ្មេះផ្លែប៉ោមចាក់ចូល។
ភេសជ្ជៈនេះជួយយើងតាមវិធីណា
ផឹកភេជ្ជនេះរាល់ព្រឹកនឹងជួយអោយប្រព័ន្ឋភាពសុាំរបស់មនុស្សរឹងមាំប្រឆាំងមេរោគនិងឆាប់ជាសះស្បើយពីជំងឺផងដែរ។
ភេសជ្ជះនេះពោរពេញទៅដោយសារធាតុផ្សំដែលជួយដល់សុខភាព ហើយ វាមានលក្ខណៈ ប្រឆាំងនឹងការរលាកនិងប្រឆាំងមេរោគ។ ទឹកខ្មះ ផ្លែប៉ោម រារាំងការលូតលាស់នៃមេរោគនៅ ក្នុងរាងកាយនិងជួយជំរុញភាពសុាំនៃរាងកាយ។ ខ្ញីនិង រមៀតគឺ ពោរពេញទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម និង មានសារធាតុ ប្រឆាំងនឹងការរលាក និងព្រម ទាំងសម្លាប់មេរោគ។ រមៀតគឺជាថ្នាំព្យាបាលធម្មជាតិខណៈដែលខ្ញីបង្កើនចំនួនកោសិកាឈាមសដែលជួយបំផ្លាញភ្នាក់ងារបង្ករោគនានា។
ដូច្នេះភេជ្ជះមួយមុខនេះនឹងមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ វាថែមទាំងធ្វើអោយរាងកាយយើង មានប្រព័ន្ឋភាពសុាំរឹងមាំប្រឆាំងនឹងមេរោគនានាពិេសសមេរោគកូវីដ១៩ផងដែរ៕