ទឹកដូង គឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពរឹងមាំប្រសើរ។ អ្វីដែលពិសេសនោះ គឺភេសជ្ជៈនេះមិនត្រឹមតែងាយរកបានក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃសមរម្យផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះជាឧស្សាហ៍ ឬចូលចិត្តទទួលទានក៏ដោយ តែមានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៍ដឹងថា ទឹកដូង គឺផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានទឹកដូងចំពោះសុខភាព ៖
១. ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ ៖ នោះក៏ព្រោះតែទឹកដូងមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ លើសពីនេះទៅទៀតឥទ្ធិពលអេឡិចត្រូលីត្រនៃទឹកដូង ក៏ជួយសម្រួលរាងកាយក្នុងការស្រូបយកនូវជាតិប្រូតេអ៊ីនពីអាហារបានពេញលេញផងដែរ។ ទឹកដូង ក៏ល្អសម្រាប់បំបាត់អាការៈកន្ត្រាក់សាច់ដុំ និងការឈឺចាប់ពោះវៀនដែលបណ្ដាលមកពីបញ្ហាពិបាករំលាយអាហារ។
២. ល្អសម្រាប់សុខភាពតម្រងនោម ៖ ទឹកដូង គឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលមានប្រសិទ្ធិភាពយ៉ាងប្រសើរក្នុងការទប់ស្កាត់ជំងឺតម្រងនោម។ វាក៏ជួយសម្អាតផ្លូវទឹកនោម, ផ្លោកនោម និងថែមទាំងអាចបំបែកគ្រួសក្នុងតម្រនោមបានផងដែរ។
៣. ជួយកាត់បន្ថយសម្ពាធឈាម ៖ នោះក៏ព្រោះតែ ទឹកដូង គឺមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម។ ជាតិប៉ូតាស្យូមគ្រប់គ្រាន់ក្នុងរបបអាហារជួយក្នុងការរក្សាកម្រិតត្រឹមត្រូវ ក៏ដូចជាកាត់បន្ថយសម្ពាធឈាមផងដែរ។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ៖ ទឹកដូង មានផ្ទុកអាស៊ីត lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរី និងពពួកវីរុស។ វាមានប្រសិទ្ធិភាពកម្ចាត់រាល់បាក់តេរីមិនល្អក្នុងរាងកាយដែលបង្កជំងឺអញ្ចាញ និងមេរោគឆ្លងក្នុងផ្លូវទឹកនោម។ ទឹកដូង ក៏ជួយទប់ស្កាត់វីរុសដែលបង្កជំងឺផ្ដាសាយ និងមេរោគឆ្លងផ្សេងៗផងដែរ។
៥. ជួយសម្រកទម្ងន់ ៖ ទឹកដូង មានផ្ទុកបរិមាណជាតិខ្លាញ់ទាបបំផុត ដូច្នេះទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វាក៏ជួយកាត់បន្ថយចំណង់អាហារ និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរផងដែរ៕