អ្នកជំងឺទឹកនោមផ្អែមត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ពីព្រោះការស្រាវជ្រាវបានបង្ហាញថាអ្នកស្លាប់ដោយសារ កូវីដ១៩ភាគច្រើនគឺជាអ្នកកើតទឹកនោមផ្អែម។
ការស្រាវជ្រាវមួយបានបង្ហាញថាអ្នកស្លាប់ដោយសារកូវីដ១៩ចំនួនរហូតដល់៤០ភាគរយនៃអ្នកស្លាប់ទាំងអស់គឺជាអ្នកមានប្រវត្តិកើតជំងឺទឹកនោមផ្អែម។
សារព័ត៌មានសុខភាពអាមេរិកបានចុះផ្សាយថាអ្នកស្រាវជ្រាវបានរកឃើញថាពលរដ្ឋអាមេរិកដែលស្លាប់ដោយសារកូវីដ១៩ គឺកើតមានជំងឺទឹកនោមផ្អែមប្រភេទ មួយ ឬក៏ទឹកនោមផ្អែមប្រភេទពីរ។ ពួកគេពន្យល់ថាជំងឺទឹកនោមផ្អែមដែលព្យាបាលមិនបានត្រឹមត្រូវនឹងធ្វើអោយជំងឺកូវីដ១៩រឹតតែធ្ងន់។
អ្នកស្រាវជ្រាវក៏បានរកឃើញដែរថាអ្នកមានជំងឺទឹកនោមផ្អែមពេលមានជំងឺកូវីដ១៩គឺមានភាពធ្ងន់ធ្ងរ មានផលវិបាក និង នាំដល់ការចូលមន្ទីរពេទ្យ ឬក៏អាចឈានដល់ស្លាប់បាត់បង់ជីវិត។
នេះបានបញ្ជាក់ពីទំនាក់ទំនងយ៉ាងពិតប្រាកដរវាងជំងឺទឹកនោមផ្អែមនិងអត្រាស្លាប់ដោយសារកូវីដ១៩។
អាស្រ័យដូច្នេះ អ្នកជំងឺទឹកនោមផ្អែមត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីកុំអោយឆ្លងជំងឺកូវីដ១៩។ ពួកគេត្រូវចាក់វ៉ាក់សាំងការពារកូវីដ១៩ និង រស់នៅតាមរបៀបមួយ ដែលត្រូវគោរពរាល់ វិធានការប្រឆាំង នឹងកូវីដ១៩ដូចជាការពាក់ម៉ាស់ ការរក្សាគម្លាត ការធ្វើអនាម័យលាងដៃអោយញឹកញាប់ មិនធ្វើការជួបជុំ មិនទៅកន្លែងមនុស្សច្រើន មិនចាប់ដៃឬអោយថើប និង មិនទៅកន្លែងបិទជិត។
សូមចែករំលែកអត្ថបទនេះទៅកាន់អ្នកជំងឺទឹកនោមផ្អែមដើម្បីពួកគេកាន់តែមានការប្រយ័ត្នក្នុងការការពារខ្លួនពីជំងឺកូវីដ១៩ដ៏កាចសាហាវ៕