ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីបុរសដែលអ្នកមិនគួរនៅក្បែរ។ តើមានអ្វីខ្លះទៅ?
- មនុស្សប្រុសដែលមានអំណួតខ្លាំងចំពោះខ្លួនឯង ដោយជឿជាក់ខ្លាំងចំពោះខ្លួនគេ គឺជាបុគ្គលដែលអ្នកមិនគួរយកមកធ្វើជាគូស្នេហ៍ ព្រោះពិបាកចុះសម្រុងគ្នាណាស់។ គេជាបុរសដែលគ្មាននរណាក្នុងកែវភ្នែកឡើយក្រៅពីខ្លួនគេ។
- បុរសដែលប្រកាន់គំនិតខ្លួនខ្ពស់ ដោយមិនទទួលយក ឬសួរគំនិតរបស់នារី ជាមនុស្សប្រុសដែលមិនអាចផ្តល់សុភមង្គលដល់អ្នកឡើយ។ ដូចនេះ បើអ្នកជួប អ្នកគួរតែគេចឲ្យឆ្ងាយ។
- មនុស្សប្រុសដែលស្វិត មិនហ៊ានចាយលុយ គឺជាបុគ្គលដែលអ្នកមិនអាចនៅជាមួយបានឡើយ បើអ្នកមិនចង់ទឹកភ្នែករាល់ថ្ងៃ។
- បុរសដែលអួតខ្លាំង ដោយមើលមិនឃើញចំណុចអវិជ្ជមានរបស់ខ្លួន អ្នកគួរតែកុំនៅជិតឲ្យសោះ ព្រោះអ្នកមិនអាចសប្បាយចិត្តឡើយ មានតែពិបាកចិត្តច្រើនតែប៉ុណ្ណោះ។
- មនុស្សប្រុសដែលរអ៊ូច្រើនដូចជាស្រី ហើយស្តាប់ម្តាយច្រើន អ្នកមិនគួរដើរជាមួយឡើយ ព្រោះគេមិនឈរខាងអ្នកឡើយពេលដែលមានបញ្ហា។ ដូចនេះ បើអ្នកប្រទះនឹងបុរសបែបនេះ អ្នកគួរតែកុំសម្រេចចិត្តនៅជាមួយឲ្យសោះបើអ្នកចង់បានសុភមង្គលពិត៕