នៅពេលដែលវីរុសកូវីដ១៩ឆ្លងដល់កោសិការបស់មនុស្ស សារធាតុ ហ្សែនរបស់វាត្រូវតែចម្លង ដូច្នេះវាអាចត្រូវបាន បញ្ចូលទៅក្នុងមេរោគវីរុសថ្មី។ វីរុសថ្មីទាំងនេះនៅទីបំផុតត្រូវបានធ្វើដំណើរចេញ ពីកោសិការបស់មនុស្ស ហើយអាចបន្តឆ្លងទៅកោសិកាថ្មី។
វីរុសប្រើអង់ស៊ីមមួយហៅថាប៉ូលីមេរ៉ាស Polymerase ដើម្បីចម្លងសារធាតុហ្សែន របស់ពួកវីរុសទាំង នោះ។
ទោះយ៉ាងណាក៏ដោយ ប៉ូលីមេរ៉ាសមិនល្អឥតខ្ចោះនោះទេហើយពួកវាអាចមានកំហុស។ កំហុសទាំងនេះ អាចបណ្តាលឱ្យមានការផ្លាស់ប្តូរឬបម្រែបម្រួលរូបរាងរបស់មេរោគវីរុស។ ជាច្រើនដង ការផ្លាស់ប្តូរឬបម្រែ បម្រួលនេះ មិនបង្កអោយមានអ្វីកើតឡើងទេឬមានគ្រោះថ្នាក់ដល់វីរុស។ ប៉ុន្តែក្នុងករណីខ្លះ វាអាចជួយ ដល់វីរុស។
នៅពេលការផ្លាស់ប្តូរឬបម្រែបម្រួលមានលក្ខណះបំផ្លេចបំផ្លាញនោះ វាអាចប៉ះពាល់ ដល់ សមត្ថភាព របស់វីរុសក្នុងការឆ្លងឬបំបែកកូនចោគនៅក្នុងកោសិកាមនុស្ស។ ដោយសារតែពួកវា ដំណើរការមិនបានល្អ មេរោគថ្មីដែលដែលបានមកពីការបម្រែបម្រួល ដែលមានលក្ខណះបំផ្លេចបំផ្លាញ ច្រើនតែមិនអាច រស់បាន។
ទោះយ៉ាងណាក៏ដោយ ពេលខ្លះការផ្លាស់ប្តូរហ្សែនផ្តល់អត្ថប្រយោជន៍ដល់វីរុសដែលទើបនឹងបង្កើតថ្មី។ ប្រហែលជាវាអនុញ្ញាតឱ្យវីរុសចងភ្ជាប់យ៉ាងតឹងរឹងទៅនឹងកោសិកាមនុស្សឬជួយវាឱ្យរួចផុតពីប្រព័ន្ធភាពស៊ាំ។
នៅពេលរឿងនេះកើតឡើង ពួកមេរោគដែលមានរូបរាងថ្មីទាំងនេះអាចកាន់តែឆ្លងរាលដាល នៅក្នុង ចំណោមនុស្ស។ នេះជាអ្វីដែលយើងបានឃើញនាពេលថ្មីៗនេះជាមួយនឹងប្រភេទថ្មីមេរោគកូវីដ១៩ ដូចជាមេរោគDelta៕