ទឹកត្រសក់ ត្រូវបានគេរកឃើញថា មានប្រយោជន៍ ចំពោះសុខភាពច្រើនយ៉ាង ដូចជា កាត់បន្ថយសីតុណ្ហភាពក្នុងរាងកាយ មានសមាសធាតុជាអាល់កាឡាំង និងកំចាត់អាស៊ីតអ៊ុយរិក នៅក្នុងសន្លាក់ទៀតផង។ ក្រៅពីនេះ ឃិនឆាយ និងខ្ញី មានសមត្ថភាពប្រឆាំង នឹងការរលាកយ៉ាងអស្ចារ្យ ដូច្នេះ បើសិនជាគ្រឿងផ្សំ ទាំងបីនេះប្រើចូលគ្នា វានឹងកាត់បន្ថយ ការរលាកបានយ៉ាងល្អ។
គ្រឿងផ្សំ
- ក្រូចឆ្មារមួយចំហៀង
- ខ្ញីមួយដុំ ២ ទៅ ៣ សង់ទីម៉ែត្រ
- ត្រសក់ទំហំមធ្យមមួយផ្លែ
- ឃិនឆាយពីរដុំ។
ការណែនាំ
ចូរលាងគ្រឿងផ្សំ ទាំងអស់ឲ្យស្អាតល្អ។ កាត់ត្រសក់ និងឃិនឆាយជាដុំតូចៗ។ កាត់ក្រូចឆ្មារមួយចំហៀង និងទុកមួយចំហៀង ក្នុងទូរទឹកកក។ ហាន់ខ្ញី ជាចំណិតៗតូច។
ចូរដាក់គ្រឿងផ្សំ ទាំងអស់ចូលទៅក្នុងម៉ាស៊ីន កិនចូលគ្នាឲ្យបានម៉ត់ល្អ។ អ្នកអាចញ៉ាំទឹកនេះម្តង ឬពីរដងក្នុងមួយថ្ងៃ ដើម្បីពង្រឹងដល់សុខភាពទូទៅផង និងសន្លាក់ផង៕