១. ជាប្រភពនៃជាតិប្រូតេអ៊ីន
ទឹកសណ្តែក គឺស្ទើរតែមានផ្ទុកនូវបរិមាណនៃ ជាតិប្រូតេអ៊ីន ដូចគ្នាទៅនឹងទឹកដោះគោផងដែរ ប៉ុន្តែ ដោយសារតែវា ជាប្រូតេអ៊ីនដែលមាននៅក្នុងបន្លែ នោះវានឹងជួយអោយអ្នក នឹងមិនសូវប្រឈមនឹង បញ្ហាពុកឆ្អឹងបាន។ ដូច្នេះ អ្នកក៏អាចរីករាយ នឹងអត្ថប្រយោជន៍នៃទឹកដោះគោ ដោយមិនចាំមានការព្រួយ បារម្ភនឹង ផលរំខានចំពោះសុខភាព នៃជំងឺពុកឆ្អឹង ដែលអាចនឹងកើតមានដោយសារវាទៀតនោះទេ ។
២. ផ្តល់ផលល្អចំពោះសុខភាពបេះដូង
បរិមាណនៃជាតិខ្លាញ់ ដែលរលាយបាន (saturated fat ) គឺមានតិចបំផុតនៅក្នុងទឹកសណ្តែកនេះ ។ វាមានផ្ទុកច្រើនបំផុតនូវ សារជាតិ monounsaturated និង polyunsaturated fatty acids ក្រៅពីវាគ្មានផ្ទុក នូវ កូឡេស្តេរ៉ូលទាល់តែសោះ ។ ដូច្នេះ វាល្អប្រសើរបំផុត សម្រាប់អ្នកដែលមានប្រវត្តិទៅនឹងជំងឺ សសៃឈាមចញ្ចឹមបេះដូង ។
៣. គ្មានផ្ទុកនូវជាតិស្ករ ឡាក់តូស
ដោយសារតែអវត្តនៃជាតិឡាក់តូស ទឹកសណ្តែក គឺល្អបំផុត ក្នុងការប្រើវាដើម្បីជំនួសនូវ ទឹកដោះគោ សម្រាប់អ្នកទាំងឡាយណា ដែលមិនអាចទទួលយកនូវជាតិឡាក់តូសបាន ។
៤.មិនបង្កអោយមានប្រតិកម្មអាលែហ្សី
ក្រៅពីវា មានភាពសាកសម ជាភេសជ្ជៈសម្រាប់ អ្នកដែលមិនទទួលយកជាតិឡាក់តូសបាន និង អ្នកទាំងឡាយណា ដេលរងគ្រោះពី galactosemia គឺថា ទឹកសណ្តែកមិនបានបណ្តាលអោយមាន ប្រតិកម្មអាលែហ្សីចំពោះចំណីអាហារ ដោយសារតែវាគ្មានផ្ទុកនូវ ជាតិ casein, peanut និង MSG ។
៥. ជួយក្នុងការសម្រកទម្ងន់
ទឹកសណ្តែកអាចជួយអ្នក អោយសម្រកទម្ងន់បាន ដោយសារមូលហេតុ៣យ៉ាងគឺ ៖
- វាមិនសូវមានផ្ទុកកាឡូរី។
- ទឹកសណ្តែកមានផ្ទុកនូវ monounsaturated fatty acid ដែលអាចទប់ស្កាត់ នូវការបឺតស្រូបយកជាតិខ្លាញ់របស់ពោះវៀន ។
- ជាតិសសៃដែលមាននៅក្នុងទឹកសណ្តែក អាចផ្តល់អោយអ្នកនូវអារម្មណ៍នៃការឆ្អែត និង ជួយអោយ ប្រព័ន្ធនៃរាងកាយស្អាតល្អ ។
ក្រៅពីអត្ថប្រយោជន៍ដូច ដែលមានរៀបរាប់នៅខាងលើនេះ ទឹកសណ្តែក ក៏នូវមានគុណសម្បតិ្តផ្សេងៗ ទៀតចំពោះសុខភាព ដែលត្រូវបានគេទទួលស្គាល់ផងដែរ ។ វាមានដូចជា៖
- ទឹកសណ្តែកមានផ្ទុកនូវ ជាតិ isoflavones ដែលវាជារុក្ខជាតិម្យ៉ាង ដែលស្មើរទៅនឹងអរម៉ូន អឺស្ត្រូហ្សែន ហើយវត្តមានរបស់វា គឺអាចធ្វើអោយប្រាកដបានថា វាអាចជួយផ្តល់នូវគុណសម្បត្តិ ចំពោះសុខភាព គឺមានចាប់ពី ជួយបំបាត់នូវអាការៈ រោគសញ្ញានៃការរាំងរដូវ រហូតដល់ ការកាត់ បន្ថយនូវ ការប្រឈមនឹង ប្រភេទនៃជំងឺមហារីកជាក់លាក់មួយចំនួន ដូចជា ជំងឺមហារីក ក្រពេញ ប្រូស្តាត និង ជំងឺមហារីកសុដន់ ។
- ការទទួលទាននូវទឹកសណ្តែក គឺអាចកាត់បន្ថយនូវ ការកើតឡើងនៃ ជំងឺទឹកនោមផ្អែម ដែលមានការ ពឹងផ្អែកទៅលើ អាំងស៊ុយលីន ។
- វាត្រូវបានគេជឿថា ទឹកសណ្តែក គឺមានសារៈសំខាន់ជាពិសេស បានដោយសារតែ វាមានផ្ទុកនូវ សារជាតិរ៉ែ។
ប៉ុន្តែ គុណវិបត្តិរបស់វា បើយើងធ្វើការប្រៀបធៀបជាមួយនឹងទឹកដោះគោ នោះគឺថា វាមានផ្ទុកនូវ ជាតិកាល់ស្យូមតិចជាង៕