រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែសីហានេះថា ក្រសួងបានបន្តរកឃើញករណីឆ្លងថ្មី៥៩៨នាក់ និងជាសះស្បើយ ៦៨២នាក់ ខណៈស្លា.ប់ថ្មី១២នាក់បន្ថែមទៀត ។ តួរលេខឆ្លងថ្ងៃនេះច្រើនជាងម្សិលមិញ ដោយម្សិលមិញឆ្លងជាង៤០០នាក់ ។
ក្រសួងបានបន្តថា កាលពីម្សិលមិញ រកឃើញអ្នកឆ្លងថ្មី ៤២៣នាក់ទៀត និងជាសះស្បើយ ៥៤១នាក់ និងស្លា.ប់ ២០នាក់ ក្នុងនោះមានករណីឆ្លងសហគមន៍ ៣៥៦នាក់ និងអ្នកដំណើរពីបរទេស ៦៧ នាក់ ។
ជាក់ស្តែងថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មី ៥៩៨នាក់ទៀត និងជាសះស្បើយ ៦៨២ នាក់ និងស្លា.ប់ ១២នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍៤១១ នាក់ និងអ្នកដំណើរពីបរទេស ១៨៧នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងសរុបមាន ៨៤,៨៦០នាក់ និងអ្នកជាសះស្បើយមាន៧៩,៦៥៤ នាក់
និងអ្នកស្លា.ប់មាន១,៦៦៦នាក់ ៕