ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីរបស់លេងដែលអាចធ្វើឲ្យកូនចន្លោះអាយុចាប់ពី៣ឆ្នាំកន្លះ ដល់៥ឆ្នាំមានខួរក្បាលឆ្លាតខ្លាំង។ តើមានអ្វីខ្លះទៅ?
- អ្នកអាចសង់សួនច្បារតូចមួយសម្រាប់កូន ឲ្យគេអាចលេងក្នុងនោះ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយស្គាល់ធម្មជាតិតាំងពីតូច នោះកូននឹងចេះស្រឡាញ់ធម្មជាតិ ដោយធ្វើឲ្យគេមានខួរក្បាលឆ្លាតខ្លាំង។
- អ្នកអាចយកប៊ិចផាត់ពណ៌គូសលើដីឲ្យកូនមើល ហើយឲ្យកូនរៀនគូស ដើម្បីឲ្យកូនអាចបញ្ចេញគំនិតច្នៃប្រឌិតរបស់គេតាំងពីតូច។ យូរទៅ កូននឹងមានខួរក្បាលដែលខ្លាំងពូកែខ្លាំងជាមិនខានឡើយ។
- អ្នកអាចនាំកូនលាងឡានជាមួយអ្នក ឬលាងកង់របស់គេ ព្រោះសកម្មភាពទាំងនេះអាចធ្វើឲ្យកូនមានខួរក្បាលឆ្លាត ថែមទាំងអាចជួយកូនឲ្យរក្សាទម្លាប់ឧស្សាហ៍បានទៀតផង។
- អ្នកអាចទិញប្រដាប់ប្រដាល់លេងដែលជាសំភារៈក្នុងផ្ទះបាយដើម្បីឲ្យកូនលេងបាន ព្រោះវាក៏អាចបណ្តុះគំនិតរបស់គេឲ្យកាន់តែខ្លាំងផងដែរ។
- អ្នកអាចនាំកូនទៅក្រៅលេងបាន ដោយដើរបណ្តើរសួរកូនបណ្តើរពីរបស់ដែលនៅជុំវិញខ្លួនរបស់គេ។ ការធ្វើបែបនេះ ដើម្បីបង្កើនការចងចាំរបស់កូន។
- អ្នកក៏អាចសួរកូនផងដែរថាតើគេបានលឺសម្លេងអ្វីខ្លះពេលដែលនាំគេទៅក្រៅលេង។
- ពេលដែលមានសួរច្បារថ្មី អ្នកគួរតែនាំកូនទៅលេង ដោយនាំគេដើរឲ្យគ្រប់សួរច្បារ ទើបអាចធ្វើឲ្យកូនឆ្លាតបាន។
- អ្នកអាចលេងបាល់ជាមួយកូនបាន ព្រោះបាល់ទាំងនេះ អាចជួយឲ្យកូនមានសុខភាពល្អ ថែមទាំងធ្វើឲ្យគេមានខួរក្បាលឆ្លាតផងដែរ។
- ការរាំ បង្ហោះខ្លែង ឬជិះកង់ សុទ្ធតែជាលំហាត់ប្រាណដែលធ្វើឲ្យកូនមិនងាយឈឺ ថែមទាំងធ្វើឲ្យកូនមានខួរក្បាលខ្លាំងផងដែរ៕