ក្រសួងធនធានទឹកនិងឧត្តុនិយមបានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងកាំរស្មីUVដែលកើនឡើងនិងនាំអោយការបារម្ភអំពីផលប៉ះពាល់របស់វាដល់សុខភាពប្រជាជនកម្ពុជា។ ប៉ុន្តែ វាក៏គួរអោយចាប់អារម្មណ៍ផងដែរដែលដឹងថា កាំរស្មីUVអាចសម្លាប់មេរោគកូវីដ១៩។
ពន្លឺ UVCអាចប្រើដើម្បីសម្លាប់មេរោគកូរ៉ូណាថ្មី SARS-CoV-2។ មើលទៅកាន់ការស្រាវជ្រាវដែលរកឃើញពីពន្លឺ UVC និងកូរ៉ូណាវីរុស។
ពន្លឺ UVCសម្រាប់សម្លាប់មេរោគក្នុងសារធាតុរាវ
ការសិក្សាថ្មីៗមួយនៅអាមេរិកនៅក្នុង American Journal of Infection Control (AJIC) ស្រាវជ្រាវលើការប្រើប្រាស់ UVCដើម្បីសម្លាប់មេរោគកូរ៉ូណាថ្មីលើថ្នាលសារធាតុរាវដើម្បីបណ្តុះមេរោគ។
ការសិក្សារកឃើញថាការប៉ះនឹងពន្លឺUVCគឺធ្វើអោយវិរុសលែងមានសកម្មភាពក្នុងរយ:ពេល៩នាទី។
ពន្លឺUVC សម្រាប់សំអាតផ្ទៃ
ការសិក្សាមួយផ្សេងទៀតបោះពុម្ពដោយ AJIC មើលទៅកាន់ការប្រើពន្លឺUVCដើម្បីសម្លាប់ SARS-Cov-2 នៅក្នុងទីពិសោធន៍។ ការសិក្សារកឃើញថាពន្លឺUVCបន្ថយវីរុសកូរ៉ូណា៩៩.៧%នៅក្នុង៣០វិនាទី។
ប្រភេទនៃពន្លឺUVCត្រូវបានប្រើនៅក្នុងការសិក្សាជាពន្លឺដែលមានរយៈរលកចន្លោះ ២០៧និង២២២ណាណូម៉ែត។
ពន្លឺ UVCវែងគឺអាចសម្លាប់មេរោគតែវាមិនសូវគ្រោះថ្នាក់ដល់ស្បែកនិងភ្នែកបើធៀបនឹងពន្លឺUVCដទៃទៀត។
UVCសម្រាប់សំអាតខ្យល់
ការសិក្សាមួយបោះពុម្ពដោយJournal Scientific Reports រកឃើញថា far-UVCសម្លាប់២ប្រភេទនៃមេរោគកូរ៉ូណានៅក្នុងខ្យល់។ ទាំងពីរនោះគឺ ២២៩E និងOC43 ដែលអាចបង្កជាគុ្រនសម្រាប់មនុស្ស។
ផ្អែកតាមលទ្ធផល ការស្រាវជ្រាវប៉ាន់ស្មានថាពេលដែលប្រើស្តង់ដា far-UVC អាចសម្លាប់៩៩.៩%នៃវីរុសកូរ៉ូណាក្នុងខ្យល់ប្រហែល២៥នាទី។ ពួកគេជឿថាការរកឃើញនេះនឹងអាចធ្វើទៅដល់ SARS-CoV-2ផងដែរ។