ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីផលវិបាកទាំងឡាយពីការបណ្តោយតាមចិត្តកូន។ តើមានអ្វីខ្លះទៅ?
- កូនអ្នកនឹងមិនចេះដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯង ព្រោះអ្នកតែងតែការពារគេ ហើយមិនព្រមឲ្យគេប្រឈមមុខនឹងបញ្ហា។
- ការរៀននឹងចុះខ្សោយដោយសារតែកូនអាងថាគេមិនបាត់ទៅរកលុយដោយខ្លួនឯងទេនៅថ្ងៃអនាគត ព្រោះមានឳពុកម្តាយផ្គត់ផ្គង់ហើយ។ នៅពេលដែលអ្នកថ្នមគេខ្លាំងពេក កូននឹងកើតមានគំនិតបែបនេះ។
- កូននឹងក្លាយជាក្មេងទំនើង មិនចេះស្តាប់ហេតុផល ហើយធ្វើអ្វីតាមតែចិត្តចង់ ព្រោះគេដឹងថាអ្នកស្រឡាញ់គេខ្លាំង មិនហ៊ានទុកឲ្យគេមានគ្រោះថ្នាក់ឡើយ។
- ធ្វើឲ្យខូចសុខភាពកូនដោយឲ្យកូនបរិភោគផ្តេសផ្តាសមិនហាមឃាត់។ លុះយូរទៅ ប្រព័ន្ធការពាររាងកាយកូននឹងចុះខ្សោយ ធ្វើឲ្យកូនងាយឈឺជាខ្លាំង។
- ធ្វើឲ្យខូចភ្នែកកូនដោយបណ្តោយឲ្យកូនលេងipad ឬទូរស័ព្ទយូរពេក។ ដូចនេះអ្នកគួរតែធ្វើជាឳពុកម្តាយដែលរាងតឹងរឹង ប៉ុន្តែកុំតឹងពេក ព្រោះវាក៏អាចធ្វើឲ្យកូនខូចបានដែរ៕