កម្ពុជាកំពុងតែដំណើរការចាក់វ៉ាក់សាំងដូសទីបីដោយប្រើAstraZeneca ក្នុងបំណងដើម្បីយក ឈ្នះ ការរាត្បាតមេរោគកូវីដ១៩ពិសេសគឺមេរោគបំប្លែងថ្មី។ ពេលដែចាក់វ៉ាក់សំាងដូចទីបីហើយ តើវាអាច បង្កគ្រោះថ្នាក់ទេ? តើវានាំអោយមានអ្វីកើតមានឡើងលើអ្នកចាក់នោះ។
លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអោយដឹងថាជាទូទៅ វ៉ាក់សាំង តែងតែមានប្រតិកម្មឆ្លើយតប ហើយក៏អាស្រ័យទៅតាមប្រភេទនៃវ៉ាក់សាំងនីមួយៗផងដែរ។ ខ្លះចាក់ទៅក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត និងឈឺពោះ ជាដើម។ នេះជាប្រតិកម្ម ជាធម្មតារបស់វ៉ាក់សាំងតែប៉ុណ្ណោះ។ ដូច្នេះសូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ដ ហើយការចេញនូវសញ្ញានេះ មានន័យថា វ៉ាក់សាំង កំពុងតែធ្វើការជាមួយសរីរាង្គរបស់យើង។ រោគសញ្ញាខាងលើនេះ នឹងអាចបាត់ទៅវិញ ក្នុងរយៈពេល ២៤ម៉ោង ៤៨ម៉ោង អ្នកខ្លះ ៧២ម៉ោង ឬ៣ថ្ងៃប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក ស្រី បានគូសបញ្ជាក់ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋយើង ត្រូវមានការប្រយ័ត្នប្រយែង ប្រសិនបើថប់ដង្ហើម ក្រោយចាក់វ៉ាក់សាំងដូសទី៣រួច សូមប្រញាប់ ជួបជាមួយគ្រូពេទ្យ កុំសំងំនៅផ្ទះ។
ប៉ុន្ដែអ្នកជំនាញ អះអាងថា ចាប់តាំងពីចាក់វ៉ាក់សាំង ដូសទី៣ មកទល់នឹងពេលនេះ នៅកម្ពុជាយើង មិនទាន់មានបងប្អូនប្រជាពលរដ្ឋណាម្នាក់ មានបញ្ហានេះ នៅឡើយទេ។
ការចាក់វ៉ាក់សាំងដូសទីបីនេះនឹងជួយជំរុញអោយប្រព័ន្ឋការពារខ្លួនរបស់មនុស្សកាន់តែខ្លាំងនៅក្នុងការប្រយុទ្ឋនឹងមេរោគកូវីដ១៩ពិសេសគឺមេរោគដែលតា៕