អ្នកទឹកនោមផ្អែមម្នាក់បានសួរមកវេបសាយសុខភាពhealth.com.kh ថាតើគាត់អាចចាក់វ៉ាក់សាំង ដូស ទីបីបានដែរឬទេ ពីពោ្រះគាត់លឺថាវាអាចនឹងអោយមានប្រិតិកម្មខ្លាំង?
សួមជំរាបថាអ្នកទឹកនោមផ្អែមគឺស្ថិតនៅក្នុងក្រុមមនុស្សដែលគួរតែជាអាទិភាពនៃការទទួលវ៉ាក់សាំងដោយសារពួកគេមានហានិភ័យខ្ពស់ចំពោះជំងឺកូវីដ១៩។ ការសិក្សាស្រាវជ្រាវនៅអាមេរិកបានបង្ហាញ ថាក្នុង ចំណោមអ្នកស្លាប់ដោយសារកូវីដ១៩គឺមាន៤០ភាគមានប្រវត្តិជំងឺកើតទឹកនោមផ្អែម។
វ៉ាក់សាំងមិនមានអ្វីពាក់ព័ន្ឋនឹងជាតិស្ករក្នុងឈាមទេ។ វាមិនធ្វើអោយធ្លាក់ជាតិស្ករ ហើយក៏មិនធ្វើអោយ ឡើងជាតិស្ករដែរ។ វ៉ាក់សាំងគឺគ្រាន់តែបង្ហាត់បង្រៀនប្រព័ន្ឋភាពស៊ាំរបស់មនុស្ស អោយចេះតបត នឹងមេរោគ កូវីដ១៩ នៅពេលមេរោគឆ្លងចូលក្នុងខ្លួនហើយដើម្បីកុំអោយឈឺនិងស្លាប់។
ដូច្នេះបើអ្នកមានទឹកនោមផ្ងែម អ្នកមិនគួររារែកក្នុងការចាក់វ៉ាក់សាំងទេ។ តែគួរតែប្រញ៉ាប់ទទូលការចាក់ វ៉ាក់សាំងដើម្បីការពារខ្លួនអ្នកមិនអោយឈឺធ្ងន់ធ្ងរនិងស្លាប់ដោយកូវីដ១៩។
ចំពោះប្រតិកម្មកើតឡើងក្រោយការចាក់វ៉ាក់សាំងដូសទីបីដូចជាគ្រុណក្តៅ ឈឺសាច់ដុំ ឈឺកន្លែងចាក់ ឈឺក្បាលជាដើមគឺវានឹងមិនមានអ្វីធ្ងន់ធ្ងរទេ វានឹងបាត់ទៅវិញក្នុងរយ:ពេល៧២ម៉ោង។
ប៉ុន្តែបើសិនជាអ្នកមានថប់ដង្ហើមឬពិបាកដកដង្ហើមក្រោយចាក់វ៉ាក់សាំង អ្នកត្រូវប្រញាប់ទៅរកពេទ្យ ពីព្រោះវាអាចធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាក៏ដោយចុះតាមមន្ត្រីក្រសួងសុខាភិបាល រហូតមដល់ពេលនេះមិនទាន់មាននរណា ម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារការចាក់វ៉ាក់សាំងឡើយ។
ផ្ទុយមកវិញវ៉ាក់សាំងជួយមនុស្សអោយខ្លាំងប្រឆាំងនឹងកូវីដ១៩ទៅវិញទេ។ ដូច្នេះ ចូរអ្នកទឹកនោមផ្អែម កុំស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង៕
កំណត់សម្គាល់៖ សូមសួរមកកាន់វេបសាសុខភាពរាល់សំនួរទាក់ទងនឹងសុខភាព ក្រុមគ្រូពេទ្យរបស់ យើងនឹងព្យាយាមធ្វើការបកស្រាយជូនតាមលក្ខណះបច្ចេកទេសវេជ្ជសាស្ត្រ។ យើងរីករាយនឹងយកចិត្តទុ កដាក់ដល់សុខភាពរបស់មិត្តអ្នកអាននិងប្រជាជនកម្ពុជាទាំងអស់។