ប្រទេសថៃកំពុងតែស្រាវជ្រាវដើម្បីឈានដល់ការចាក់វ៉ាក់សាំងក្រោមស្បែកដើម្បីបង្កើនយយុទ្ឋនាការចាក់វ៉ាក់សាំងរបស់ខ្លួនប្រឆាំងនឹងកូវីដ១៩។
ថៃមានបំណងចាក់វ៉ាក់សាំងកូវីដ១៩ក្រោមស្បែក ដោយសារតែគយល់ថា ការចាក់ក្រោមស្បែកត្រូវ ការបរិមាណវ៉ាក់សាំងប្រមាណតែ២៥ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងការចាក់វ៉ាក់សាំងតាមសាច់ដុំ ខណះដែលវាមានប្រសិទ្ឋភាពដូចគ្នា។
នេះបើតាមការអះអាងរបស់លោក ស៊ប៉ាឃិត ស៊ីរីឡាក់ ដែលជា ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្រ្ត របស់ប្រទេសថៃ។
ដូច្នេះវាមានន័យថាវ៉ាក់សាំងសម្រាប់ការចាក់សាច់សម្រាប់មនុស្សម្នាក់នឹងអាចចាក់បានបួននាក់ក្រោមស្បែក។
ថៃចង់ចាក់វ៉ាក់សាំងក្រោមស្បែកដោយសារតែថៃកំពុងប្រឈមនឹងការឆ្លងមេរោគកូវីដ១៩ខ្លាំង ហើយចំនួន អ្នកចាក់វ៉ាក់សាំងគឺមានត្រឹមជាង៨ភាគរយប៉ុណ្ណោះ នៃប្រជាជនជាង៦៦លាន នាក់នៃ ប្រទេសនេះ។
ក្នុងមួយថ្ងៃ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួនប្រមាណ២ម៉ឺននាក់និងមានអ្នកស្លាប់ជាច្រើន រយនាក់ជារៀងរាល់ថ្ងៃ។