នៅពេលដែលអ្នកបរិភោគផ្លែឈើ និងបន្លែផ្សេងៗ ក្រៅពីលាងហើយត្រាំអំបិល តើអ្នកដឹងពីវិធីផ្សេងទៀតឬទេ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការលាងសម្អាត។ តើមានអ្វីខ្លះទៅ?
របៀបលាងទី១
ក្រោយពេលដែលអ្នកទិញបន្លែមករួច អ្នកត្រូវតែទុកវាចោលចំនួនកន្លះថ្ងៃ ទើបគីមីទាំងអស់អាចចេញពីបន្លែនោះអស់បាន បន្ទាប់មកទើបប្រើទឹកដើម្បីលាងសម្អាតវា ដោយលាងទឹកចេញចំនួនពី២ទៅ៣ដងទៀត លាងដល់អស់ពពុះជាការស្រេច។
របៀបលាងទី២
ចំពោះផ្លែឈើដែលគ្មានលក្ខណៈស្មើរគ្នាដូជា ៖ ផ្លែប៉ោម អ្នកអាចយកច្រាសដែលទន់យកមកដុសលាងសម្អាតវាបាន ទើបប្រើទឹកលាងវាច្រើនដងចេញ ប្រសិនជាអ្នកចង់ចិតសំបកវាចេញ អ្នកត្រូវតែលាងជាមុនសិន ហើយយកក្រដាសជូតវាឲ្យស្ងួត ទើបចិតសំបកវា នោះជាតិគីមីនឹងមិនហូរចូលទៅក្នុងសាច់វាឡើយ។
របៀបលាងទី៣
ចំពោះពពួកបន្លែដែលមានស្លឹក មុននឹងអ្នកបរិភោគ អ្នកត្រូវតែយកវាទៅស្ងោរជាមុនសិន ហើយបើអ្នកយកវាទៅស្លរ អ្នកគួរតែបើកគម្របចោលពេលដែលកំពុងស្លរ ដើម្បីឲ្យគីមីទាំងនោះភាយចេញទៅក្រៅអស់ ប៉ុន្តែមុនពេលដែលស្លរ អ្នកត្រូវតែយកវាទៅស្រុះទឹកក្តៅចេញសិន ទើបគីមីមិនអាចបន្សល់ទុកនៅក្នុងបន្លែនោះច្រើន។
របៀបទី៤
នៅពេលដែលអ្នកទិញការ៉ុត ល្ពៅ ខ្ទឹមបារាំង ត្រាវ និងឆៃថាវ អ្នកត្រូវតែទុកវានៅក្រៅចំនួនប៉ុន្មានថ្ងៃសិនទើបយកវាដាក់ក្នុងទូរទឹកកដើម្បីរក្សាទុក នោះគីមីទាំងអស់នឹងអាចភាយចេញពីបន្លែទាំងនោះបាន៕