ទោះបីជាស្គាល់និងឧស្សាហ៍ញ៊ាំតែលឿងប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃភេសជ្ជៈនេះចំពោះសុខភាពឡើយ។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរចាប់ផ្ដើមទទួលទានតែលឿង ៖
១. ពង្រឹងសុខភាពបេះដូង
សារធាតុ Polyphenols ក្នុងតែលឿងក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយរក្សាសុខភាពបេះដូងល្អប្រសើរ និងទប់ស្កាត់ជំងឺបេះដូងផ្សេងៗដែលទាក់ទងនឹងការរលាកដូចជាជំងឺសសៃឈាមបេះដូង។ តែលឿងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ flavanols ដែលជួយបន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អផងដែរ។
២. ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក
តែលឿងជាប្រភពនៃសមាសធាតុ bioactive ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ សមាសធាតុ bioactive ជួយប្រឆាំងអុកស៊ីតកម្មនិងការរលាកដែលកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ សារធាតុ polyphenols ក្នុងតែលឿងក៏ជួយការពារប្រឆាំងជំងឺមហារីកផងដែរ។
៣. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
តែលឿងមានផ្ទុកសារធាតុ catechins ដែលមានឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាមនិងគ្រប់គ្រងរោគសញ្ញាស្មុគស្មាញផ្សេងៗនៃជំងឺទឹកនោមផ្អែម។
៤. ធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង
សារធាតុ polyphenols ក្នុងតែលឿងក៏ដើរតួនាទីសំខាន់មួយក្នុងការព្យាបាលបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារបានយ៉ាងប្រសើរផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងតឺលឿងក៏ជួយព្យាបាលបញ្ហាក្រពះដែលបង្កឡើងដោយការរលាក។
៥. ល្អសម្រាប់សុខភាពថ្លើម
តែលឿងអាចទប់ស្កាត់បញ្ហាខ្លាញ់ក្នុងថ្លើម។ ការស្រាវជ្រាវបានឱ្យដឹងថារបបអាហារដែលមានផ្ទុកសម្បូរទៅដោយ polyphenol អាចជួយព្យាបាលជំងឺខ្លាញ់រុំថ្លើមដែលមិនបណ្ដាលមកពីគ្រឿងស្រវឹង។
៦. ពន្យឺតដំណើរការនៃភាពចាស់តាមវ័យ
សារធាតុ polyphenols ក្នុងតែលឿងអាចផ្ដល់នូវអត្ថប្រយោជន៍ពន្យឺតដំណើរការនៃភាពចាស់តាមវ័យគួរឱ្យកត់សម្គាល់។ វាជួយការពារស្បែកពីកាំរស្មីយូវីផងដែរ៕