ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនមានខួរក្បាលដែលខ្លាំង។ តើមានអ្វីខ្លះទៅ?
- អ្នកអាចនាំកូនទៅសួនច្បារដើម្បីរត់ប្រណាំងជាមួយកូន ឬលេងទាត់បាល់ជាមួយកូនបាន ព្រោះសកម្មភាពទាំងនេះ អាចធ្វើឲ្យកូនឆ្លាតបាន ថែមទាំងអាចធ្វើឲ្យគេមិនងាយឈឺផងដែរ។
- ការលោតអន្ទាក់ រាំ និងល្បែងជាច្រើនទៀត ក៏អាចជួយបណ្តុះខួរក្បាលកូនផងដែរ ដោយធ្វើឲ្យកូនមានគំនិតដែលអស្ចារ្យគ្មាននរណាដូចឡើយ។
- ការឡើងភ្នំ ក៏អាចជួយធ្វើឲ្យកូនមានសុខភាពល្អ និងមានខួរក្បាលខ្លាំងផងដែរ។ ដូចនេះ បើអ្នកទំនេរ អ្នកអាចនាំកូនទៅឡើងភ្នំបាន។
- អ្នកអាចបង្កើតសួនច្បារតូចមួយនៅមុខផ្ទះ ដោយនាំកូនដាំផ្កា ឬរុក្ខជាតិផ្សេងៗ ដើម្បីអប់រំកូនឲ្យស្រឡាញ់ធម្មជាតិ ព្រមទាំងជួយគេឲ្យឧស្សាហ៍ទៀតផង។ ជាពិសេស កូននឹងមានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ។
- បើអ្នកទំនេរ អ្នកអាចនាំកូនជិះកង់លេងបាន ដោយជិះម្នាក់មួយ ដើម្បីជាការហាត់ប្រាណ និងជាការជួយបង្កើនប្រាជ្ញាកូនឲ្យខ្លាំងពូកែ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីជួយកូនដែលមានអាយុចាប់ពី៦ឆ្នាំឡើង មានខួរក្បាលដែលខ្លាំងលើសគេមួយ៕