វ៉ាក់សាំងស៊ីណូវ៉ាក់គឺកំពុងតែចាក់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាលើមនុស្សអាយុចាប់ពី១២ឆ្នាំឡើងទៅ។ រដ្ឋាភិបាលជំរុញការចាក់វ៉ាក់សាំងដើម្បីជាយុទ្ឋសាស្ត្រ មួយប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
ដូច្នេះតើវ៉ាក់សាំងនេះគួរប្រើប្រាស់ដូចម្តេច? តើវាមានប្រសិទ្ឋភាពកម្រិតណា?
វេបសាយសុខភាព www.health.com.kh សូមធ្វើការស្រាវជ្រាវនិងផ្សាយ ជូនខ្លឹមសារទាក់ ទងនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ដោយផ្អែកលើឯកសាររបស់អង្គការសុខភាពពិភពលោកដូចខាងក្រោមនេះ។
តើស្រ្តីមានផ្ទៃពោះអាចចាក់បានដែរឬទេ?
ទិន្នន័យសម្រាប់វ៉ាក់សាំងទៅលើស្រ្តីមានផ្ទៃពោះគឺមានមិនទាន់គ្រប់គ្រាន់ទាំងលើប្រសិទ្ធភាពនិងហានិភ័យរបស់វ៉ាក់សាំង។ តែវ៉ាក់សាំងនេះជាវ៉ាក់សាំងប្រភេទមេរោគអសកម្ម។ប្រសិទ្ធិភាពត្រូវប៉ាន់ស្មានថាមានប្រហាក់ប្រហែលគ្នារវាងស្រ្តីមានផ្ទៃពោះនិងគ្មានផ្ទៃពោះ។ គេត្រូវការនូវការសិក្សាបន្ថែមទៀតដើម្បីអាចវាយតម្លៃលើសុវត្ថិភាពនិងភាពស៊ាំនៅក្នុងស្រ្តីមានផ្ទៃពោះ។
WHO ណែនាំអោយចាក់ប្រសិនបើប្រយោជន៍មានច្រើនជាងគ្រោះថ្នាក់។ WHO មិនណែនាំអោយពន្យារការយកកូនឬការបញ្ចប់គភ៌ដោយសារការចាក់វ៉ាក់សាំងនោះទេ។

តើអ្នកណាដែលមិនត្រូវបានណែនាំអោយចាក់វ៉ាក់សាំង?
អ្នកដែលមានប្រវត្តិអាលែកហ្ស៊ីធាតុផ្សំរបស់វ៉ាក់សាំង។
អ្នកដែលតេស្តកូវីដវិជ្ជមានរង់ចាំរហូតទាល់តែជាសិនហើយបញ្ចប់ការធ្វើច័ត្តាឡីស័ក។
អ្នកដែលក្តៅខ្លួនលើសពី៣៨.៥អង្សាររហូតទាល់តែបាត់ក្តៅសិន។
តើវ៉ាក់សាំងមានប្រសិទ្ធភាពកម្រិតណា?
ការពិសោធន៍នៅប្រទេសប្រេស៊ីលបង្ហាញថា ចាក់ពីរដូសក្នុងគម្លាត ១៤ថ្ងៃមាន ប្រសិទ្ធភាព៥១%ការពារមិនអោយឆ្លងកូវីដ ១៩។ ១០០%ការពារមិនអោយឈឺ ធ្ងន់ធ្ងរដោយសារកូវីដ១៩ បន្ទាប់ពី១៤ថ្ងៃក្រោយចាក់ដូសទី២។
តើវាមានប្រសិទ្ធភាពទល់នឹងមេរោគបំប្លែងថ្មីឬទេ?

ការសិក្សាស្រាវជ្រាវពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅប្រេសីល បាន បង្ហាញថាវាមាន ប្រសិទ្ឋភាព៤៩.៦ភាគរយទប់ទល់នឹងការឆ្លងរោគចេញរោគសញ្ញាចំពោះមេរោគបំប្លែងថ្មីហ្គាម៉ា ឬP1។
នៅប្រទេសប្រេស៊ីលដដែល គេរកឃើញថាវ៉ាក់សាំងនេះមានប្រសិទ្ឋភាពទល់នឹងមេរោគបំប្លែងថ្មី ប្រភេទ P2 ចំនួន ៤៩,៦ភាគរយ បន្ទាប់ពីការចាក់ដូសទីមួយនិង៥០,៧ភាគរយ បន្ទាប់ពីការចាក់ដូសទីពីរ បានពីរសប្តាហ៍។
តើវាជួយបង្ការការឆ្លងនិងចម្លងទេ?
មិនទាន់មានទិន្នន័យច្បាស់លាស់ទេ WHOនៅតែណែនាំអោយរក្សានូវមធ្យោ
បាយការពារដូចជាការពាក់ម៉ាស់ ការរក្សាគម្លាត លាងដៃ អនាម័យពេលក្អកកណ្តាស់ ជៀសពីការជួបជុំនិងរកកន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ដដែល។
កំណត់សម្គាល់៖ ផ្សាយពាណិជ្ជកម្មជាមួយវេបសាយសុខភាពគឺចំគោលដៅនិងមានប្រសិទ្ឋភាព។ សូមទំនាក់ទំនងតូរស័ព្ទលេខ ០១១ ៦៨៨៨៥៥ ដើម្បីផ្សាយពាណិជ្ជកម្មផលិតផលរបស់លោកអ្នក។