ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអាពាហ៍ពិពាហ៍អ្នកកាន់តែល្អ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នករួមភេទជាមួយគ្នា អ្នកអាចចាប់ដៃគ្នាឲ្យជាប់បាន ឬក្នុងពេលធម្មតាអ្នកអាចប្រើរោមភ្នែកដើម្បីស្ទាបមុខគ្នា។ សកម្មភាពទាំងនេះអាចធ្វើឲ្យមនោសញ្ចេតនាអ្នកទាំងពីរកាន់តែល្អដោយមិនដឹងខ្លួន ទោះជាសកម្មភាពតូចតាចក៏ដោយ។
- អ្នកគួរតែចេះប្តូរតួគ្នា ទើបអ្នកអាចប្រើចិត្តដើម្បីស្គាល់គ្នាឲ្យកាន់តែច្បាស់។ ការចេះប្តូរតួគ្នា អាចធ្វើឲ្យអ្នកអាចយល់អារម្មណ៍គ្នាកាន់តែច្បាស់ ដោយធ្វើឲ្យអ្នកមិនងាយឈ្លោះគ្នាទៀតឡើយ។
- ក្នុងពេលដែលអ្នករួមភេទ អ្នកអាចបិទភ្នែកបាន ប៉ុន្តែអ្នកក៏អាចបើកភ្នែកដើម្បីមើលក្រសែលភ្នែកគ្នា នោះអាពាហ៍ពិពាហ៍អ្នកនឹងកាន់តែល្អ ដោយធ្វើឲ្យអ្នកកាន់តែស្រឡាញ់គ្នា។ ដូចនេះ អ្នកអាចប្រើតាមវិធីទាំងនេះ ដើម្បីអាចការពារមនោសញ្ចេតនាអ្នកបាន៕