អ្នកគ្រូពេទ្យម្នាក់ដែលបំពេញភារកិច្ចព្យាបាលអ្នកជំងឺកូវីដ១៩ បានស្លាប់បាត់បង់ ជីវិតដោយសារជំងឺកូ វីដ១៩ដ៏កាចសាហាវនៅយប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១។
អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលបានស្លាប់បាត់បង់ជីវិតគឺជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
ប្រភពគ្រូពេទ្យនិយាយថាអ្នកគ្រូពេទ្យបានឆ្លងកូវីដ១៩ហើយស្ថានភាពជំងឺបានកាន់តែធ្ងន់រហូតដល់មិនអាចជួយសង្គ្រោះបាន បន្ួាប់ពីបានបញ្ជួនមកព្យាបាលនៅមណ្ឌលព្យាបាលជំងឺគូវីដ១៩ ព្រីមៀមក សែនសុខ។
លោកស្រី ពេជ ច័ន្ទមុនី ជាថ្នាក់ដឹកនាំម្នាក់នៅសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បាននិយាយ
តាមហ្វេសប៊ុកថា “នេះជាដំណឹងដ៏ក្រៀមក្រំ។ សូមអោយដួងព្រលឹងរបស់អ្នកគ្រូពេទ្យបាន ទៅកាន់ សុគតិភព។ សូមអរគុណចំពោះការលះបង់របស់អ្នកចំពោះជាតិ។ អ្នកនឹងត្រូវចងចាំជាប់ ជានិច្ចក្នុងបេះដូង របស់យើង”៕