នៅពេលរាងកាយត្រូវការវីតាមីនបន្ថែម វាអាចនឹងបង្ហាញអាការៈអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈចំនួន ៨ ដែលលេចឡើងនៅពេលរាងកាយត្រូវការវីតាមីនបន្ថែម ៖
១. ជ្រុះសក់
មូលហេតុ ៖
កង្វះវីតាមីន B7 (បាយអូទីន) ពីការទទួលទានស៊ុតឆៅច្រើនពេក។ ផ្នែកពណ៌សនៃស៊ុតឆៅមានផ្ទុកសារធាតុ avidin ដែលរារាំង ឬបង្អាក់សមត្ថភាពរាងកាយក្នុងការរំលាយអាហារបាយអូទីន។
អ្វីដែលអ្នកត្រូវធ្វើ ៖
បង្កើនការទទួលទានអាហារដែលជាប្រភពដ៏ប្រសើរនៃវីតាមីន B7 រួមមានគ្រាប់អាល់ម៉ុន, សណ្ដែកសៀង, ដំឡូងបារាំង និងចេកជាដើម។
២. រមួលសាច់ដុំ
មូលហេតុ ៖
អាការៈរមួលសាច់ដុំញឹកញាប់អាចមានន័យថាអ្នកកំពុងខ្វះជាតិកាល់ស្យូម, ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ វាអាចកើតឡើងប្រសិនបើអ្នកលេងកីឡាច្រើនផងដែរ ដោយសារតែនៅពេលបែកញើសនោះជាតិរ៉ែជាច្រើនត្រូវបាត់បង់ពីរាងកាយ។
អ្វីដែលអ្នកត្រូវធ្វើ ៖
បង្កើនការទទួលទានគ្រាប់ធញ្ញជាតិ, គ្រាប់ល្ពៅ, ចេក និងផ្លែប៉ោម។
៣. រោលកន្ទួលក្រហមលើស្បែកមុខ
មូលហេតុ ៖
កង្វះវីតាមីន B7 (បាយអូទីន)។ រាងកាយរបស់ពួកយើងរក្សាទុកនូវវីតាមីន A, វីតាមីន, E, វីតាមីន k, វីតាមីន D ជាច្រើន ប៉ុន្តែសម្រាប់វីតាមីនក្រុម B ចាំបាច់ត្រូវស្តុកទុកឡើងវិញជាប់ជានិច្ច។
អ្វីដែលអ្នកត្រូវធ្វើ ៖
ក្រៅពីប្រើប្រាស់ថ្នាំគ្រាប់វីតាមីននេះ អ្នកក៏នៅតែអាចបង្កើនកម្រិតនៃបាយអូទីន ឬវីតាមីន B7 តាមរយៈការផ្លាស់ប្ដូររបបអាហារ។ ចូរព្យាយាមទទួលទានផ្សិត, ដំឡូងបារាំង, ឈីស, ស៊ុតស្ងោរ, ស្ពៃពួយឡេង និងផ្កាខាត់ណា។
៤. ស្ពឹកអវៈយវៈ
មូលហេតុ៖
ការទទួលទានអាហារសម្បូរវីតាមីន B6, B12 និងB9 (ហ្វូលិកអាស៊ីត) មិនបានគ្រប់គ្រាន់។ វីតាមីនទាំងនេះមានឥទ្ធិពលរាំងស្ទះសារធាតុចិញ្ចឹមដែលប្រើប្រាស់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមមានសុខភាពល្អដែលចាំបាច់សម្រាប់ដឹកនាំអុកស៊ីសែនទៅកាន់រាល់កោសិកា។
អ្វីដែលអ្នកត្រូវធ្វើ៖
បង្កើនការទទួលទានសណ្ដែក, ផ្លែឈើប្រភេទ Citrus, អាហារសមុទ្រ និងសាច់មាន់។
៥. ឡើងពកៗលើចង្កេះនិងដៃ
មូលហេតុ ៖
ដុំពករាងដូចមុនអាចលេចឡើងដោយសារតែកង្វះនៃវីតាមីន A, វីតាមីន D និងអាស៊ីតខ្លាញ់សុខភាពល្អ។
អ្វីដែលអ្នកត្រូវធ្វើ ៖
ព្យាយាមកាត់បន្ថយការទទួលទានអាហារមានផ្ទុកខ្លាញ់ឆ្អែត។ អ្នកគួរទទួលទានត្រីសម្បូរខ្លាញ់ និងគ្រាប់ធញ្ញជាតិដើម្បីទទួលទានបាននូវអាស៊ីតខ្លាញ់សុខភាពល្អ។ កុំភ្លេចវីតាមីន A ដែលអាចរកបានពីក្នុងបន្លែដូចការ៉ុត ឬម្ទេសផ្លោកក្រហម។
៦. ហូរឈាមអញ្ចាញ
ប្រសិនបើអ្នកសម្គាល់ឃើញថាអញ្ចាញធ្មេញតែងតែហូរឈាមរាល់ពេលអ្នកដុសធ្មេញនោះអាចមានន័យថា រាងកាយកំពុងជួបប្រទះបញ្ហាខ្វះវីតាមីន C ធ្ងន់ធ្ងរហើយ។ វីតាមីន C គឺជាសារធាតុចិញ្ចឹមចាំបាច់ជួយពន្លឿនការព្យាបាល ក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំ និងថែមទាំងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារកោសិការពីការខូចខាតផងដែរ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាឈាមអញ្ចាញចូរបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C។
សម្គាល់ ៖ ទោះជាយ៉ាងណាមិនមែនរោគសញ្ញាទាំងអស់នេះសុទ្ធតែអាចបញ្ចាក់ច្បាស់ថា រាងកាយកំពុងជួបប្រទះបញ្ហាខ្វះវីតាមីនឡើយ ក៏ព្រោះវាអាចជារោគសញ្ញានៃបញ្ហាសុខភាពផ្សេងទៀត។ ដូច្នេះដើម្បីជាការប្រសើរមិនហួសពេល អ្នកចាំបាច់គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមានបើទោះបីជាអ្នកព្យាយាមផ្លាស់ប្ដូររបបអាហារបានត្រឹមត្រូវហើយក៏ដោយ៕