រាជធានីភ្នំពេញ ៖ សាលាសង្កាត់ស្ទឹងមានជ័យបានប្រកាសនៅរសៀលថ្ងៃទី៣១ ខែសីហានេះថា ៖ បិទខ្ចប់ផ្ទះជួលមួយទីតាំង បន្ទាប់ពីលទ្ធផលតេស្តរហ័សសរុប១២នាក់ រកឃើញវិជ្ជមាន២នាក់ សូមអនុវត្តវិធានការ ការពារ ៣កុំ ៣ការពារ ។
សាលាសង្កាត់ស្ទឹងមានជ័យ បានបន្តថា នៅម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី៣១ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ដែលតា ពីនាក់ប្តីប្រពន្ធ ស្នាក់នៅបន្ទប់ជួល ក្រុមគ្រូពេទ្យធីតា រួមនិងអាជ្ញាធរ បានចុះវាយតម្លៃអ្នកពាក់ព័ន្ធផ្ទាល់ និងស្នាក់នៅតាមបន្ទប់ជួល ។
ក្រុមគ្រូពេទ្យបានចុះមកពិនិត្យយកសំណាក នៅទីតាំងផ្ទះជួល ដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺ ដែលតា ពីរនាក់ប្តីប្រពន្ធ ជួលបន្ទប់លេខ ១០ ក្រុមទី ២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លទ្ធផលនៃការពិនិត្យយកសំណាក សរុប ១២នាក់ រកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ-១៩ សរុប២នាក់ ហើយលទ្ធផលបន្តរងចាំ ៧២ ម៉ោង ដើម្បីដឹងថា មានវីរ៉ុសដែលតាដែរទេ ។
ចំពោះទីតាំងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ ហុំពទ្ធ័បិទទីតាំងឲ្យធ្វើចត្តាឡីស័ក លោកគ្រូពេទ្យបានបិទបញ្ចប់នៅវេលាម៉ោង១៣និង០០នាទី ៕