មនុស្សជាច្រើនខ្លាចឈឺ នៅពេលចាក់វ៉ាក់សាំងឬក៏ថ្នាំនានា។ បើសិនជាអ្នកខ្លាចឈឺ នៅពេលកំពុងចាក់វ៉ាក់សាំងនោះ ចូរអ្នកសាកធ្វើវិធីដូចខាងក្រោមនេះ វានឹងអាចជួយអ្នកបានខ្លះ។
១. ចៀសវាងការហាត់ប្រាណខ្លាំងនិងចៀសវាងការប្រើដៃច្រើនពេកមុនថ្ងៃចាក់វ៉ាក់សាំង។
២. ជ្រើសរើសស្លៀកសម្លៀកបំពាក់រលុង ៗ នៅបរិវេណដៃដើម្បីសម្រួល ដល់ការបត់ដៃ អាវនៅពេលចាក់វ៉ាក់សាំង។
៣. ចាក់ដៃដែលមិនសូវធ្វើការ ដើម្បីកាត់បន្ថយការធ្វើចលនាឬការប្រើប្រាស់ដៃខាងនោះ។
៤. ដកដង្ហើមវែងៗ បន្ធូរអារម្មណ៍។
៥. កុំប្រឹងអំឡុងពេលចាក់វ៉ាក់សាំង
អ្នក៏អាចធ្វើសកម្មភាពផ្សេងៗដើម្បីបែរចំណាប់អារម្មណ៍ពីការចាក់ថ្នាំ ដូចជាលេងទូរស័ព្ទដៃ ទំពារស្ករគ្រាប់ សម្លឹងមើលទៅកន្លែងនានា។ ល។
ទោះបីជាយ៉ាងណាក៏ដោចុះ អ្នកមិនត្រូវមិនចាក់វ៉ាក់សាំងកូវីដ ដោយសារតែហេតុផល នៃការឈឺចាប់តិចតួចនោះទេ។ វ៉ាក់សាំងសំខាន់ណាស់ដើម្បីសុខភាពរបស់អ្នកនិងជីវិតរបស់អ្នក៕