នៅពេលស្រកទម្ងន់ ថាតើនឹងមានអ្វីកើតឡើងខ្លាញ់ក្នុងរាងកាយ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអាចកើតឡើងចំពោះខ្លាញ់ក្នុងរាងកាយ ក្រោយពេលស្រកទម្ងន់ ៖
១. មិនមែនខ្លាញ់ទាំងអស់ត្រូវបានកម្ចាត់តាមរយៈការបន្ទោរបង់ឡើយ
តើអ្នកធ្លាប់ដឹងទេថាមិនមែនខ្លាញ់ក្នុងរាងកាយទាំងអស់ត្រូវបានកម្ចាត់ចោលតាមរយៈការបន្ទោរបង់ឡើយក្រោយពេលស្រកទម្ងន់? ប៉ុន្តែយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ប្រមាណជិត ១០គីឡូក្រាមនៃខ្លាញ់ មានត្រឹមតែជិត ២គីឡូក្រាមប៉ុណ្ណោះដែលប្រែជាទឹក ហើយបំលែងទៅជាទឹកនោម, លាមក ឬសារធាតុរាវផ្សេងទៀតរបស់រាងកាយ។
២. វាមិនប្រែក្លាយជាថាមពលឡើយ
ភាគច្រើននៃពួកយើងប្រហែលជាគិតថា ខ្លាញ់ក្នុងរាងកាយនឹងប្រែទៅជាថាមពល នៅពេលស្រកទម្ងន់។ ទោះជាយ៉ាងណាការពិតនោះ គឺនៅពេលស្រកទម្ងន់ ខ្លាញ់ដែលបាត់បង់មិនបានប្រែក្លាយជាថាមពលឡើយ។
៣. ខ្លាញ់រាងកាយត្រូវបានកម្ចាត់តាមរយៈការដកដង្ហើម
វាអាចជារឿងគួរឱ្យភ្ញាក់ផ្អើលដែលពួកយើងអាចកម្ចាត់ខ្លាញ់រាងកាយតាមរយៈសួត។ ៨៤ភាគរយនៃអ្វីគ្រប់យ៉ាងដែលពួកយើងទទួលទាន គឺត្រូវបានដកដង្ហើមចេញជាកាបូនឌីអុកស៊ីត ប៉ុន្តែមិនមែនមានន័យថាការដកដង្ហើមធម្មតានឹងជួយឱ្យពួកយើងស្រកទម្ងន់ដែលលើសបានឡើយ។
៤. អាថ៌កំបាំងនោះ គឺទទួលទានតិច ប៉ុន្តែធ្វើចលនាច្រើន
ប្រសិនបើអ្នកព្យាយាមដកដង្ហើមកាន់តែច្រើនដើម្បីស្រកទម្ងន់ នោះវាមិនត្រឹមតែបរាជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កជាបញ្ហាអស់កម្លាំងនិងប្រែជាវិលមុខផងដែរ។ អាថ៌កំបាំងនោះ គឺការមិនទទួលទានច្រើនលើសកម្រិត ហើយព្យាយាមធ្វើលំហាត់ប្រាណដែលសាកសមជួយបង្កើនអត្រានៃការដុតរំលាយអាហារក្នុងរាងកាយដូចជាការរត់ត្រឹកៗ ឬជិះកង់៕