ទោះបីជាឧស្សាហ៍ប្រើប្រាស់ ឬទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាគ្រឿងទេសមួយចំនួនអាចជួយព្យាបាលការរលាកក្នុងរាងកាយ។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រឿងទេសចំនួន ៧ជួយព្យាបាលការរលាកក្នុងរាងកាយ ៖
១. ខ្ញី
គ្រឿងទេសនេះមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលអាចជួយកាត់បន្ថយការហើមដែលមានក្នុងសាច់ដុំ និងសន្លាក់បានយ៉ាងប្រសើរនៅពេលអ្នករួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃ។
២. ម្ទេសក្រហម
នេះក៏ព្រោះតែវាមានផ្ទុកសារធាតុ capsaicin ដែលល្អណាស់សម្រាប់ព្យាបាលការរលាកក្នុងរាងកាយ។ ការរួមបញ្ចូលម្ទេសក្រហមក្នុងរបបអាហារក៏ល្អសម្រាប់ជួយឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។
៣. ម្រេចខ្មៅ
ប្រសិនបើអ្នកមិនចូលចិត្តទទួលទានម្ទេសហឹរទេនោះ អ្នកអាចជ្រើសរើសញ៊ាំម្រេចខ្មៅជំនួសវិញ ខណៈដែលគ្រឿងទេសនេះក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងប្រឆាំងវីរុសបាក់តេរីតាមរយៈសារធាតុ piperine ដែលមានផ្ទុក ។ ជាលទ្ធផលជួយការពារអ្នកប្រឆាំងអាការៈហើម, ឡើងក្រហម និងឈឺចាប់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗគួរឱ្យកត់សម្គាល់។
៤. ខ្ទឹមស
ខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ទល់អាការៈនៃបញ្ហារលាកសន្លាក់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃជាការស្រេច។
៥. រមៀត
រមៀតមានផ្ទុកនូវសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់ និងការហើមគួរអោយកត់សម្គាល់ផងដែរ។
៦. ឈើអែម
ក្រៅពីមានរសជាតិឈ្ងុយនិងឧស្សាហ៍ត្រូវបានបន្ថែមយកក្លិនអាហារ ឬភេសជ្ជៈហើយនោះ គ្រឿងទេសនេះក៏ល្អសម្រាប់ប្រឆាំង ក៏ដូចជាព្យាបាលអាការៈរលាកក្នុងរាងកាយគួរឱ្យកត់សម្គាល់។