គ្រូពេទ្យជំនាញផ្នែកសួតអះអាងថា ការថតសួត បង្ហាញពីភាពខុសគ្នារវាងអ្នកចាក់វ៉ាក់សាំងហើយ និង អ្នកមិនទាន់ចាក់វ៉ាក់សាំង នៅពេលឆ្លងកូវីដ១៩។ វាបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការរលាក សួតចំពោះ អ្នកមិនចាក់វ៉ាក់សាំង ពេលឆ្លងកូវីដ១៩។
វេជ្ជបណ្ឌិតម្នាក់នៅអាមេរិកបានពិនិត្យប្រៀបធៀបសួតរបស់អ្នកដែលបានចាក់វ៉ាក់សាំងនិងអ្នកមិនបានចាក់វ៉ាក់សាំង។ វេជ្ជបណ្ឌិត ឯកទេសសួត លោក ធីម ម៉ូរីសបាននិយាយថា រូបថតសួតបានបង្ហាញ ពីប្រសិទ្ឋភាពរបស់វ៉ាក់សាំងនៅក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
តាមរយះសួតដែលបានថតនោះ គេមើលឃើញថារូបថតសួតរបស់អ្នកចាក់វ៉ាក់សាំងគឺរូបខាង ឆ្វេងមានសភាពពណ៌ខ្មៅដែលជារឿងធម្មតាហើយបញ្ជាក់ពីការមានខ្យល់ក្នុងនោះ។
ចំណែកសួតរបស់អ្នកមិនបានចាក់វ៉ាក់សាំងវិញ មានសភាពស្រអាប់និងពណ៌ស ដែលមានន័យថាការឆ្លង រោគបានមកប៉ះពាល់ដល់សួតហើយ។ វាគឺជាសញ្ញានៃការរលាកសួត។
ដូច្នេះ វាមានសារសំខាន់ណាស់ដែលប្រជាជនទាំងអស់ត្រូវចាក់វ៉ាក់សាំងដើម្បីការពារសុខភាព និងជីវិតរបស់ខ្លួន។
ភស្តុតាងនៃការស្រាវជ្រាវនានាបានបង្ហាញថាវ៉ាក់សាំងបានមានប្រសិទ្ឋភាពក្នុងការប្រឆាំងនឹងកូវីដ១៩ ពិេសសការពារមិនអោយឈឺធ្ងន់ចូលមន្ទីរពេទ្យនិងស្លាប់ដោយសារមេរោគកូវីដ១៩៕