ខេត្តស្វាងរៀង ៖ អាជ្ញាធរខេត្តស្វាយរៀងបានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៣ករណីទៀត នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូដ១៥ ខេត្ត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមកខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដ-១៩ ប្រភេទ Delta សរុបចំនួន៥១នាក់ ក្នុងនោះមានស្រី ២៣នាក់ហើយ ករណីជាសះស្បើយសរុប ៣១នាក់ ស្រី១៥នាក់ កំពុងសម្រាកព្យាបាល២០នាក់ ស្រី ០៨នាក់ ។
តាមលទ្ធផលវិភាគសំណាក់អ្នកជំងឺពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នក ជំងឺកូវីដ-១៩ ខេត្តបានទទួលចំនួន០១លើក បញ្ជាក់ថា មានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មីមានចំនួន០៣នាក់ ភេទប្រុស និងករណីជាសះស្បើយថ្មី០៦នាក់ ៕