ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសនៅល្ងាចថ្ងៃទី០៦ ខែកញ្ញានេះថា រកឃើញករណីវិជ្ជមានកូវីដ១៩ ប្រភេទដែលតា ០៣នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ។

រដ្ឋខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្រុមការងារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៥នាក់ទៀត និងបានរកឃើញករណីប្រភេទដែលតា០៣នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាល នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ ។

ក្រុមការងារជំនាញថ្នាក់ខេត្តបាន និងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ។ អ្នកជំងឺកំពុងតែសម្រាកព្យាបាលត្រូវបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទដែលតា ០៣នាក់បន្ថែមទៀត ។
សូមបញ្ជាក់ ៖ គិតត្រឹមល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដបំម្លែងថ្មីប្រភេទ Delta ចំនួន១៣៥នាក់ ស្រី៧៤នាក់ ៕