ស្ពឹកបបូរមាត់? អាចមកពីកត្តាអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាចំនួន ៧ ដែលបង្កអាការៈស្ពឹកបបូរមាត់ ៖
១. អាកាសធាតុត្រជាក់
ជាពិសេសក្នុងកំឡុងខែត្រជាក់បំផុត បបូរមាត់របស់អ្នកអាចឧស្សាហ៍មានអារម្មណ៍ស្ពឹកដោយសារការប៉ះផ្ទាល់នឹងខ្យល់ត្រជាក់។ ដើម្បីជាការប្រសើរ ចូរកុំភ្លេចលាបក្រែមរលោងការពារបបូរមាត់ជាប្រចាំផង។
២. ប្រេះបបូរមាត់
ជាមូលហេតុទូទៅបំផុតមួយនៃអាការៈស្ពឹកបបូរមាត់។ ក្រៅពីការប៉ះផ្ទាល់នឹងខ្យល់ត្រជាក់ ឬការឧស្សាហ៍លិទ្ធបបូរមាត់ហើយនោះ ការប្រេះបបូរមាត់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។ ដូច្នេះប្រសិនបើវាមានអមមកជាមួយអាការៈមិនប្រក្រតីផ្សេងទៀត ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៣. ការរលាក
ជាញឹកញយអាការៈស្ពឹកបបូរមាត់អាចបណ្ដាលមកពីការប៉ះពាល់ជាមួយសមាសធាតុមួយចំនួន ឬសារធាតុគីមី។ ស្បែកនៃបបូរមាត់ គឺស្ដើងនិងងាយរងគ្រោះ ឬឆាប់ប្រតិកម្មណាស់។ ដូច្នេះប្រសិនបើអ្នកមានបបូរមាត់ឆាប់ប្រតិកម្ម ចូរប្រយ័ត្នក្នុងការជ្រើសរើសផលិតផលផ្សេងៗដែលអាចប៉ះត្រូវនឹងស្បែកបបូរមាត់ ជាពិសេសគ្រឿងសម្អាង ឬផលិតផលថែរក្សាសម្រស់។
៤. កម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាប
នៅពេលជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំងវាអាចបង្កឱ្យអាការៈមួយចំនួនលេចឡើងរួមមានស្ពឹកបបូរមាត់, ចង្វាក់បេះដូងលោតញាប់, បែកញើស, ញ័រ, ព្រិលភ្នែក និងពិបាកផ្ដោតអារម្មណ៍។
៥. ថប់បារម្ភ
កំពុងជួបប្រទះបញ្ហានៃជំងឺថប់បារម្ភមែនទេ? នោះអ្នកប្រហែលជាឧស្សាហ៍ទទួលរងអាការៈស្ពឹកបបូរមាត់នៅពេលជំងឺធ្វើទុក្ខជាមិនខាន។
៦. ស្ថានភាពនៃជំងឺ
មានស្ថានភាពវេជ្ជសាស្ត្រច្រើនណាស់ដែលអាចបណ្ដាលឱ្យបបូរមាត់ស្ពឹក។ ដូច្នេះដើម្បីជាការប្រសើរ ក្នុងករណីសង្ស័យ ឬអាការៈស្ពឹកបបូរមាត់មានអមមកជាមួយនូវរោគសញ្ញាមិនប្រក្រតីផ្សេងទៀត ចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕