អ្នកធ្លាប់កើតជំងឺកូវីដ១៩ហើយបានចាក់វ៉ាសាំងនោះ គឺមានប្រព័ន្ឋភាពសុាំខ្លាំងមែនទែន ដោយបានបង្កើត អ្វីដែលគេហៅថា “ភាពស៊ាំកូនកាត់” ដែលភាសាអង់គ្លេសហៅថា hybrid immunity។
សេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP របស់បារាំងបានអោយដឹងនៅថ្ងៃទី៧ខែកញ្ញាថា ភាពស៊ាំកូនកាត់ ដែលកើតដោយសារអ្នកជំងឺធ្លាប់កើតកូវីដហើយចាក់វ៉ាក់សាំងមួយដូស គឺខ្លាំង ជាង ១០០ដងជាងពេលដែលបុគ្គលនោះមិនទាន់ចាក់វ៉ាក់សាំង ឬក៏ ២៥ ដងច្រើនជាងអ្នកចាក់ វ៉ាក់សាំងពីរដូស។
ការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថាភាពសុាំកូនកាត់នេះក៏មានប្រសិទ្ឋភាពការពារខ្លួនខ្លាំងប្រឆាំងនឹងមេរោគបំប្លែងថ្មីផ្សេងៗផងដែរ។
ដូច្នេះការចាក់វ៉ាក់សាំងសម្រប់អ្នកធ្លាប់កើតកូវីដ១៩គឺមានផលប្រយោជន៍ខ្លាំងណាស់សម្រាប់ពួកគេ ដោយសារតែពួកគេបង្កើតបានប្រព័ន្ឋភាពស៊ាំកូនកាត់ដែលខ្លាំងប្រឆាំងនឹងកូវីដ១៩។៊
គេបានរកឃើញថាប្រព័ន្ឋភាពសា៊ំកូនកាត់នេះដែលកើតឡើងចេញពីការចាក់វ៉ាក់សាំងមួយដូស គឺមានខ្លាំងជាងប្រព័ន្ឋភាពស៊ាំដែលបានមកពីការចាក់វ៉ាក់សាំងពីរដូសចំពោះអ្នកមិនធ្លាប់កើតកូវីដ១៩ទៅទៀត៕