នៅពេលជង្គង់ឈឺ អ្នកប្រហែលជាមានបំណងចង់សម្រាកពីការហាត់ប្រាណហើយ។ ប៉ុន្តែការហាត់ប្រាណទឿងទាត់ អាចជួយពង្រឹងដល់សុខភាពជង្គង់ ហើយបំបាត់ការឈឺចាប់បានថែមទៀត។ ខាងក្រោមនេះគឺជាការណែនាំចំពោះការហាត់ប្រាណពេលឈឺជង្គង់៖
- ចូរចាប់ផ្តើមជាមួយនឹងលំហាត់ប្រាណយឺតៗ។ រយៈពេលយូរៗទៅ ចូរបង្កើនការហាត់ច្រើនដង ឬទម្ងន់នៅពេលអ្នកយល់ថាអាចលើករួច
- ខណៈពេលដែលការមិនស្រួលខ្លះគឺជារឿងធម្មតា ការឈឺចាប់គឺមិនកើតឡើងទេ។ ចូរឈប់បើសិនជាអ្នកយល់ថាឈឺហើយ
- ចូរមិនត្រូវបង្ខំខ្លួនឯងឲ្យហាត់ខ្លាំងពេកទេ ព្រោះវាអាចធ្វើឲ្យអ្នកឈឺចាប់នៅថ្ងៃក្រោយបាន
- ចូរពិគ្រោះជាមួយគ្រូពេទ្យព្យាបាលដោយចលនាអំពីភាពញឹកញាប់ដែលអ្នកគួរហាត់ប្រាណ និងប្រភេទលំហាត់ប្រាណដែលគួរសាកល្បង៕