បើសិនជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលបានវះកាត់ដូរសន្លាក់ត្រគាករួច វាអាចមានរឿងជាច្រើនដែលអ្នកគួរធ្វើ និមិនគួរធ្វើរហូតដល់ជាសះស្បើយពេញលេញដូចជា៖
- សម្រាប់រយៈពេលយ៉ាងហោចណាស់ ៦សប្តាហ៍ មិនត្រូវអង្គុយគងជើងឡើយ។ ចូរដាក់ជើងបង្វិលទៅមុខជាប់
- មិនត្រូវលើកជង្គង់ឲ្យខ្ពស់ជាងត្រគាកឡើយ។ ចូរអង្គុយដោយដាក់ជើងនៅខាងមុខជាប់
- ខណៈពេលកំពុងអង្គុយ ចូរមិនត្រូវអោនទៅមុខ ឬពុតពេនខ្លួនយកអ្វីនៅលើដីឡើយ។ ចូរលត់ជង្គង់ចុះសិនចាំអោនយករបស់នៅចំហៀងខ្លួនវិញ
- ខណៈពេលដែលកំពុងតែអោន មិនត្រូវញែកប្រអប់ជើងចូលក្នុង ឬទៅក្រៅឡើយ។ មិនត្រូវអោនចុះរហូតដល់ចង្កេះបត់ ៩០ដឺក្រេឡើយ
- ខណៈពេលកំពុងតែដេក មិនត្រូវឈោងដៃចាប់ភួយឡើយ
- ចូរគ្រប់គ្រងការឈឺចាប់តាមរយៈការស្អំទឹកកក
- ចូរស្អំទឹកក្តៅប្រហែល ២០នាទីមុនពេលហាត់ប្រាណ។ បើសិនជាការហាត់ប្រាណធ្វើឲ្យឈឺចាប់ខ្លាំង ចូរបន្ថយរយៈពេលហាត់ ប៉ុន្តែមិនត្រូវឈប់ទាំងអស់ឡើយ៕