ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីអ្វីដែលអ្នកមិនគួរធ្វើពេលដែលអ្នកមិនមានប្រាក់។ តើមានអ្វីខ្លះទៅ?
- រឿងទី១ដែលអ្នកមិនគួរធ្វើ គឺមិនត្រូវទៅកេងចំណេញពីអ្នកដទៃឡើយ ដោយមិនគួរទៅសុំលុយ ឬបាយអ្នកដទៃដើម្បីយកមកចម្អែកក្រពះខ្លួនឡើយ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យអ្នកមានទម្លាប់មួយនេះ ដោយពិបាកកែ ហើយនឹងក្រអស់មួយជីវិត។
- រឿងទី២ គឺអ្នកមិនគួរទៅខ្ចីលុយអ្នកដទៃឡើយ ដោយអ្នកគួរតែប្រើសមត្ថភាពរបស់ខ្លួនដើម្បីប្រឹងរកប្រាក់ ទើបអ្នកមិនជំពាក់បំណុលគេកាន់តែច្រើនឡើងៗដោយមិនដឹងខ្លួន។
- រឿងទី៣ គឺអ្នកមិនគួរប្រកាន់គំនិតមួយថា អ្នកមិនអាចសម្រេចជោគជ័យឡើយទោះខំប្រឹងយ៉ាងណា ព្រោះមានមនុស្សដែលមានសមត្ថភាពខ្លាំងជាងអ្នក។ គំនិតមួយនេះគឺខុសខ្លាំង ហើយក៏ធ្វើឲ្យអ្នកក្រក្នុងរយៈពេលយូរដែរ។ ដូចនេះ អ្នកគួរតែជឿជាក់លើខ្លួនអ្នក ដើម្បីអាចដើរដល់ផ្លូវដែលអាចជួបនឹងប្រាក់ច្រើន។
- រឿងទី៤ អ្នកមិនគួរខឹងអ្នកដទៃមិនជួយអ្នកទេ ព្រោះមានតែខ្លួនអ្នកទេដែលអាចជួយខ្លួនឯងបាន។ បើអ្នករំពឹងចាំតែគេជួយ អ្នកនឹងទន់ខ្សោយទៅៗ ធ្វើឲ្យអ្នកគ្មានថ្ងៃអាចកែប្រែជីវភាពរបស់ខ្លួនអ្នកបានឡើយ៕