ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរឿងដែលអាចបំផ្លាញមនោសញ្ចេតនាអ្នកបាន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកមិនមានពេលចំពោះគ្នាដូចពីមុន ដោយជួបគ្នាកាន់តែតិចទៅៗ នោះស្នេហាអ្នកនឹងអាចប្រែប្រួលយ៉ាងលឿន។ ដូចនេះ មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែទុកពេលដល់គ្នា ទើបមិនប៉ះពាល់ដល់មនោសញ្ចេតនាអ្នក។
- អ្នកមិនគួរមើលឃើញតែគុណសម្បតិ្តគ្នា ហើយមើលមិនឃើញគុណវិបត្តិទេ ព្រោះនៅពេលដែលអ្នកនៅជាមួយគ្នាយូរ ចំណុចអវិជ្ជមានទាំងឡាយនឹងអាចចេញមក។ ជាហេតុដែលធ្វើឲ្យអ្នកទទួលយកមិនបាន។ ដូចនេះ ក្នុងពេលធម្មតា អ្នកគួរតែចេះសង្កេតមើលចំណុចមិនល្អរបស់គ្នា ហើយរៀនទទួលយក ទើបអាចការពារស្នេហាអ្នកបានយូរ។ រឿង២នេះ អ្នកគួរតែចៀស ទើបអាចការពារស្នេហាអ្នកបានយូរ ហើយអាចដើរចូលវិថីអាពាហ៍ពិពាហ៍បាន៕