នៅពេលដែលយើងនិយាយពីទឹកដោះសត្វ យើងតែងតែគិតដល់ទឹកដោះគោ។ ទោះជាយ៉ាងនេះក៏ដោយ ទឹកដោះសត្វមួយប្រភេទទៀតកំពុងទទួលការពេញនិយមនៅជុំវិញពិភពលោក នោះគឺទឹកដោះពពែ ដោយសារតែអត្ថប្រយោជន៍ពីធម្មជាតិរបស់វា។ ដួច្នេះ តើទឹកដោះពពែ និង ទឹកដោះគោមានភាពខុសគ្នាអ្វីខ្លះ? តោះ យើងចូលស្វែងយល់ឥឡូវនេះ៖
១. ប្រូតេអ៊ីន៖ បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលតែងកើតលើក្មេងក្រោមអាយុ៣ឆ្នាំ គឺទាក់ទង់ទៅនឹងទឹកដោះគោ ដោសារតែទឹកដោះគោមានប្រូតេអ៊ីនមួយប្រភេទហៅថា Alpha s1 Casein។ នៅក្នុងទឹកដោះពពែ កម្រិត Alpha s1 Casein មានប្រហែល ៨៩% តិចជាងទឹកដោះគោ។ នេះជាមូលហេតុចំបងមួយដែលធ្វើអោយកុមារមានអាការៈដូចជា៖ ទល់លាមក ហើមពោះ ពិបាករំលាយអាហារ ក្អែ និងរោគសញ្ញាសើរស្បែកជាដើម អាចបាត់អាការៈទាំងនេះបាន ដោយគ្រាន់តែប្តូរមកទទួលទានទឹកដោះពពែជំនួសវិញ។ នៅក្នុងនោះដែរ ទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ ដែលពេលចូលដល់ពោះវៀន វាងាយស្រួលរំលាយ និងរហ័ស។
២. ប្រូតេអ៊ីនប្រភេទ A1 និង A2៖ ទឹកដោះគោធម្មតាមានទាំងប្រូតេអ៊ីនប្រភេទ A1 និង A2លាយគ្នា ប៉ុន្តែទឹកដោះពពែមានតែប្រភេទប្រូតេអ៊ីនA2តែមួយគត់។ ការសិក្សាបង្ហាញថា បញ្ហាការរំលាយអាហារមួយចំនួនកើតឡើងដោយសារប្រូតេអ៊ីនប្រភេទ A1។ នេះជាមូលហេតុមួយក្នុងចំនោមហេតុផលជាច្រើនដែលធ្វើអោយទឹកដោះពពែA2ងាយស្រួលរំលាយពីធម្មជាតិ ហើយ ទន់ពេលចូលក្នុងពោះវៀន។
៣. ជាតិខ្លាញ់៖ ជាតិខ្លាញ់នៅក្នុងទឹកដោះពពែជាធម្មជាតិងាយស្រួលរំលាយ។ ម៉ូលេគុលជាតិខ្លាញ់នៅក្នុងទឹកដោះពពែតូចជាងច្រើនប្រៀបនឹង ម៉ូលេគុលជាតិខ្លាញ់នៅក្នុងទឹកដោះគោ ហើយទឹកដោះពពែក៏មានអាស៊ីតខ្លាញ់ចង្វាក់ខ្លីនិងមធ្យមដែលមានគុណប្រយោជន៍ច្រើនជាងទឹកដោះគោ ។
៤. HMOs: ជាតិប៊្រីបាយអូទិច រឺ អូលីកូសេឆារីត រឺ HMOs មានអត្ថប្រយោជន៍ដល់ប្រពន្ធ័រំលាយអាហារ និង អង់ទីគ័រ។ ទឹកដោះពពែមាន HMOs ច្រើនជាងទឹកដោះគោរហូតដល់ទៅ៦ដង។
៥. នុយក្លេអូទីត៖ ទឹកដោះពពែមានគម្រិតជាតិនុយក្លេអូទីតច្រើនជាងទឹកដោះគោដល់ទៅ ៥ដង។
នុយក្លេអួទីតអាចជួយបង្កើនភាពស៊ាំដល់កុមារ។
៦. អាហាររូបត្ថម្ភ៖ ទឹកដោះពពែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។ ទឹកដោះពពែមានជាតិរ៉ែខ្ពស់ជាងទឹកដោះគោ។
ដោយសារតែ ទឹកដោះពពែជាធម្មជាតិងាយស្រួលរំលាយ និងមានសារធាតុចិញ្ចឹមខ្ពស់ជាង ម្ដាយជាច្រើននិយាយថារូបមន្តទឹកដោះពពែបានជួយដោះស្រាយរោគសញ្ញាបណ្តាលមកពីទឹកដោះគោដូចជា ទល់លាមក ហើមពោះរឺពិបាករំលាយអាហារ ក្អែ និង អាការៈសើរស្បែកជាដើម។ អ្នកអាចស្វែងយល់ពីបទពិសោធន៏អ្នកម្ដាយនៅទីនេះ៖ Kabrita’s moms stories.
ក្នុងចំណោមរូបមន្តទឹកដោះពពែទាំងអស់ ទឹកដោះពពែ Kabrita គឺជារូបមន្តដែលពេញនិយមជាងគេបំផុត។ Kabrita ជាផលិតផលប្រទេសហូឡង់១០០% ដោយក្រុមហ៊ុន Ausnutria ដែលជាក្រុមហ៊ុនជំនាញផលិតអាហាររូបត្ថម្ភទារកជាង៨០ឆ្នាំ។ ទឹកដោះពពែម្សៅKabrita បានរួមបញ្ចូលទឹកដោះពពែដែលងាយស្រួលរំលាយ ជាមួយសារធាតុចញ្ចឹមសំខាន់ៗនិងមានតំលៃដូចជា DHA, Omega 3 fatty acids, dietary fibers (GOS) និង OPO (Beta-Palmitate)។ មូលហតុទាំងនេះហើយដែលធ្វើអោយរូបមន្តទឹកដោះពពែKabrita ជាជម្រើសដ៏ល្អសំរាប់ក្មេងតូច។
ដើម្បីស្វែងយល់បន្ថែមពីKabritaសូមចូលទៅកាន់៖ www.kabritakh.com