យោងទៅតាមសារព័ត៌មាន The Independent បានឲ្យដឹងថា ការកើនឡើងនៃការចេញថ្នាំប្រឆាំងការបាក់ទឹកចិត្តអាចជាដើមហេតុនាំឲ្យកើនឡើងមនុស្សធាត់ជ្រុលដែរ។ រឿងនេះគឺផ្អែកទៅលើការសិក្សាមួយដែលមានគោលដៅចង់ដឹងថាតើមានទំនាក់ទំនងណាមួយរវាងការប្រើប្រាស់ថ្នាំប្រឆាំងការបាក់ទឹកចិត្តរយៈពេលវែង និងការឡើងទម្ងន់ឬអត់។
ការសិក្សាបានរកឃើញថា អ្នកដែលកំពុងតែប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តទំនងជាងាយនឹងឡើងទម្ងន់ជាងអ្នកដែលមិនប្រើរហូតដល់ ២១ភាគរយ។ ថ្នាំប្រឆាំងការបាក់ទឹកចិត្តឈ្មោះថា Mirtazepine មានជាប់ទាក់ទងនឹងការឡើងទម្ងន់ខ្លាំងជាងគេ។ ខណៈពេលដែលការរកឃើញមួយនេះបានណែណាំថា ថ្នាំប្រឆាំងការបាក់ទឹកចិត្តមានជាប់ទាក់ទងនឹងការឡើងទម្ងន់ក៏ដោយ ក៏ការសិក្សានេះមិនអាចបញ្ជាក់ដោយផ្ទាល់ថា ថ្នាំប្រឆាំងការបាក់ទឹកចិត្តដឹងតែធ្វើឲ្យឡើងទម្ងន់ដែរ។ ការឡើងទម្ងន់អាចបង្កឡើងដោយកត្តាផ្សេងៗជាច្រើនដូចជា របៀបរស់នៅ ឬទម្លាប់រស់នៅ។
ការសិក្សាប្រើប្រាស់ទិន្នន័យបានមកពីការចេញវេជ្ជបញ្ជាពីគ្រូពេទ្យនៃការប្រើប្រាស់ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ដែលមិនអាចប្រាប់យើងថា តើអ្នកគ្រូពេទ្យចេញថ្នាំឲ្យប្រើនោះ ប្រើថ្នាំនេះឬអត់ទេ។ វាក៏អាចត្រង់ថា អ្នកខ្លះចាប់ផ្តើមញ៉ាំកាន់តែច្រើនដោយសារតែវាមិនមានអារម្មណ៍បាក់ទឹកចិត្តជាងលទ្ធផលនៃការព្យាបាល។ ការបាក់ទឹកចិត្តត្រូវបានគេដឹងថា ធ្វើឲ្យបាត់បង់របបអាហារលើមនុស្សមួយចំនួន។
ខណៈពេលដែលវាប្រហែលជាមានការប្រឈមនឹងការធាត់នៅពេលប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តមួយចំនួន តែរឿងនេះត្រូវមានតុល្យភាពនៃអត្ថប្រយោជន៍ និងការប្រឈមនឹងការមិនបានព្យាបាលជំងឺបាក់ទឹកចិត្ត។ បើសិនជាអ្នកកំពុងតែប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងបារម្ភច្រើន យកល្អគួរតែមិនត្រូវឈប់ប្រើវាដោយខ្លួនឯង និងគ្មានការពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនឡើយ៕