ក្មេងនៅអាមេរិកកំពុងមានការឆ្លងមេរោគកូវីដ១៩ច្រើនណាស់ បន្ទាប់ពីមានការបើកសាលារៀនឡើងវិញ។
សារព័ត៌មានCNN អាមេរិកបានរាយការណ៍នៅថ្ងៃអង្គារនេះថាក្មេងមានចំនួនរហូត ដល់មួយ ភាគបួននៃចំនួនឆ្លងកូវីដ១៩ទាំងអស់នៅអាមេរិកក្នុងរយ:ពេលមួយសប្តាហ៍កន្លងមក។
សារព័ត៌មានCNN បានរាយការណ៍ថាការឆ្លងកូវីដ១៩នៅក្នុងចំណោមកុមារអាមេរិក បានកើន ឡើងគួរអោយភ្ញាក់ផ្អើលរហូតដល់ ២៤០ភាគរយ ចាប់តាំងពីខែកក្កដាកន្លងមក។ សារព័ត៌មាននេះ រាយការណ៍ថាក្នុងមួយសប្តាហ៍កន្លងមកក្មេងចំនួន២៤៣ ៣៧៣ នាក់បានឆ្លងកូវីដ១៩ ដោយមាន ចំនួនជាងមួយភាគបួននៃការឆ្លងកូវីដ១៩សរុបក្នុងមួយសប្តាហ៍ដែលមានចំនួន ៩៣៩ ៤៧០ នាក់ ។
ចំនួនកើនឡើងនេះកើតមាន ខណះពេលដែលសាលានៅអាមេរិកបានបើកទ្វារអោយសិស្សរៀន។
អ្នកជំនាញអាមេរិកអោយយោបល់ថាដើម្បីការពារក្មេងៗពីគ្រោះថ្នាក់ដោយសារកូវីដ១៩ មនុស្សទាំង អស់ដែលនៅជិតក្មេងដូចជាគ្រូនិងអ្នកធ្វើការតាមសាលាជាដើមត្រូវចាក់វ៉ាក់សាំងអោយបានពេញលេញ។
សាលារៀននៅភ្នំពេញគ្រោងនឹងចាប់ផ្តើមបើកវិញនៅថ្ងៃ១៥ខែកញ្ញាស្អែកនេះ។ ការបើកសាលារៀន ឡើងវិញបានទាំងការសាទរនិងការបារម្ភខ្លាចក្រែងនឹងនាំអោយមានការឆ្លងរាលដាលមេរោគកូវីដ១៩ឡើងវិញនៅតាមសាលារៀន។
វិធានការជាច្រើនច្រើនបានត្រូវធ្វើឡើងមុនពេលការបើកសាលារៀនឡើងវិញដូចជាការចាក់វ៉ាក់សាំងដល់គ្រូបង្រៀននិងសិស្សព្រមទាំងការការធ្វើតេស្តគ្រូបង្រៀន និង វិធានការសុខាភិបាលចាំបាច់ជាច្រើនទៀត៕