រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ ដែលមានអាយុចាប់ពី៦ ដល់ក្រោម១២ឆ្នាំ និងត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែកញ្ញា ស្អែកនេះ នៅក្នុងខណ្ឌទាំង១៤ ដែលមាន៤២ ទីតាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារដែលមានអាយុ ពី ៦ ដល់ក្រោម១២ឆ្នាំ ត្រូវបានអនុវត្តបន្ទាប់ពី យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងកុមារ យុវវ័យ ដែលមានអាយុពី១២ ដល់ក្រោម១៨ឆ្នាំ សម្រេចបាន១០០ភាគរយ នៃការផែនការកំណត់ ។

ជាមួយគ្នានោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹង ពីទីតាំងដែលអាចនាំកុមារទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងខណ្ឌទាំង១៤ ដែលមានរហូតដល់ទី ៤២ ទីតាំង ក្នុងរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារដែលមានអាយុចាប់ពី ៦ ដល់ក្រោម ១២ឆ្នាំ គឺក្នុងគោលដៅ កាត់ផ្តាច់ការគំរាមកំហែងនៃមេរោគកូវីដ១៩ តាមរយៈការបង្កើនការគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាពិសេសការឈានទៅបើកដំណើរការគ្រឹះស្ថានបឋមសិក្សាឡើងវិញ ។
សូមបញ្ជាក់ ៖ ទីតាំងទាំង៤២ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមាននៅក្នុ្ងងលិខិតដូចខាងក្រោម ៖


