យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា របបអាហារមានជាតិខ្លាញ់ទាបនៅក្នុងបន្លែនិងផ្លែឈើ អាចបន្ថយការប្រឈមនឹងជំងឺស្លាប់ដោយសារមហារីកសុដន់បាន។ រឿងនេះបានមកពីការសិក្សាមួយដែលធ្វើទៅលើស្រ្តីក្រោយរ៉ាំងរដូវជាង ៥០០០០នាក់។ ស្រ្តីទាំងអស់ត្រូវបានគេរៀបចំរបបអាហារធម្មតារបស់ពួកគេ ឬត្រូវញ៉ាំអាហារដែលមានជាតិខ្លាញ់ទាប និងបន្លែផ្លែឈើខ្ពស់រយៈពេល ៨ឆ្នាំ។
ក្នុងពេលសិក្សា ស្រ្តី ១៧៦៤នាក់បានកើតជាជំងឺមហារីកសុដន់។ របបអាហារមានជាតិខ្លាញ់ទាបមិនមានឥទ្ធិពលអ្វីគួរឲ្យកត់សម្គាល់ទៅលើការប្រឈមនឹងការកើតជំងឺមហារីកសុដន់ ប៉ុន្តែអ្នកស្រាវជ្រាវបានតាមដានស្រ្តីដែលបានកើតជំងឺមហារីកសុដន់រយៈពេល ១០ឆ្នាំបន្ថែមទៀត។ ពួកគេបានរកឃើញថា ចំនួននៃស្រ្តីដែលរស់នៅយ៉ាងហោចណាស់ ១០ឆ្នាំក្រោយពីទទួលបានរោគវិនិច្ឆ័យរួច បានធូរស្រាលវិញ ជាពិសេសស្រ្តីដែលញ៉ាំអាហារមានជាតិខ្លាញ់ទាប។
យ៉ាងណាមិញវាមានភាពខុសគ្នាតូចមួយប៉ុណ្ណោះ។ ប៉ុន្តែការសិក្សានេះបានគាំទ្រទៅលើអ្វីដែលគេយល់ដឹងរួចទៅហើយអំពីជំងឺមហារីកសុដន់។ របបអាហារមានជាតិខ្លាញ់ប្រភេទ Satuated Fat ខ្ពស់គឺជាកត្តាប្រឈមមុខរួចទៅហើយសម្រាប់ជំងឺមហារីកសុដន់ ព្រមទាំងមហារីកជាច្រើនប្រភេទទៀតដូចជា ការធាត់ ឬធាត់ជ្រុលដែរ។ បន្លែ និងផ្លែឈើប្រហែលជាមានឥទ្ធិពលទៅលើលទ្ធផលនៃការសិក្សានេះ ព្រោះវាអាចជាផ្នែកមួយនៃរបៀបរស់នៅផ្តល់សុខភាព៕