ខេត្តសៀមរាប ៖ អភិបាលខេត្តសៀមរាប បានប្រកាសថា ក្រុងសៀមរាបនឹងដាក់ជាតំបន់ក្រហមក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួនបន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ។ នេះបើតាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហោះសារនៅបណ្តាញសង្គមហ្វេស នាថ្ងៃទី១៦ ខែកញ្ញានេះ ។

អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា«ខ្ញុំបាទ សូមការយោគយល់ និងអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុង ដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ។ »

ទន្ទឹមនឹងនេះដែរលោកអភិបាលខេត្ត សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពីគ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ ។
យើងត្រូវរស់នៅតាមបែបគន្លងថ្មី ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក និងអនុវត្ត៣ការពារ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល ហើយ៣កុំ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕