តើទឹកបន្លែល្អដូចបន្លែទាំងមូលដែរឬទេសម្រាប់ការឈានដល់ចំនួនដែលបានណែនាំអោយប្រើក្នុងមួយថ្ងៃ? ទឹកបន្លែអាចជាវិធីដ៏ងាយស្រួលមួយក្នុងការបង្កើនបរិមាណនៃបន្លែក្នុងរបបអាហាររបស់អ្នក ប៉ុន្តែអ្នកមិនគួរមានទម្លាប់ប្រើវាជាប្រចាំដើម្បីជំនួសបន្លែទាំងមូលនោះទេ។ មនុស្សពេញវ័យភាគច្រើនគួរតែទទួលបានយ៉ាងហោចណាស់ក៏បន្លែ៣ ទៅ៤មុខក្នុងមួយថ្ងៃ ដែលអាស្រ័យលើអាយុ ភេទ និងកម្រិតសកម្មភាពរាងកាយរបស់ពួកគេ។ ប្រភេទនៃបន្លែផ្សេងៗ បើទោះជាចម្អិន ស្រស់ ក្លាស់សេទឹកកក ចំនែកទឹកបន្លែក៏ដូចគ្នាផងដែរតែត្រូវប្រាកដថាវា ជាទឹកបន្លែសុទ្ធ១០០ភាគរយ និងមានកម្រិតសូដ្យូមទាប។
ខណៈដែលទឹកបន្លែគឺពោពេញដោយវីតាមីន និងសារធាតុរ៉ែតែវាមានជាតិសរសៃទាបជាងបន្លែទាំងមូល។ ជាតិសរសៃគ្រប់គ្រាន់ក្នុងរបបអាហាររបស់អ្នកអាចកាត់បន្ថយការប្រឈមនៃការទល់លាមក ការមានកូឡេស្តេរ៉ុលខ្ពស់ ជាតិស្ករក្នុងឈាមខ្ពស់ និងការឡើងទម្ងន់ផងដែរ៕