ខេតត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបានប្រកាស នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថា សម្រេចកំណត់ជាតំបន់ក្រហម« ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាបរយៈពេល១សប្តាហ៍» ។

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់បន្តថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល១សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣និង០០នាទីរសៀល នាថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ៕
