រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅល្ងាចថ្ងៃទី២២ ខែកញ្ញានេះថា សម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ការផ្អាកនេះសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋចូលរួម និងអនុវត្តវិធានការណ៍នេះទាំងអស់គ្នា ដើម្បីខ្លួនអ្នក និងគ្រួសារ ហើយនិងសង្គមជាតិទាំងមូល ៕
